កញ្ញា Ladiiprang ចេញរឿងថ្មីគូជាមួយលោក Punjanprama!! ហ្វែនៗត្រៀមជីនគូនេះព្រងព្រាត!

កំពុងក្លាយជាគូរាប់អានគ្នាដូចបងប្អូនដែលហ្វែនៗកំពុងជីនអោយសាកល្បងបើកចិត្តស្រលាញសម្រាប់គូរបស់លោក punjanprama និងតួឯកស្រី Ladiiprang​ ដែលទើបតែប្រកាសបែកបាក់ជាមួយមិត្តប្រុស និងមិត្តស្រីក្នុងខែតែមួយ។ ថ្មីៗខាងស្ថានីយ៍ទូរទស្សន៍បុស្តិ៍លេខ៣បានរៀបចំរឿងថ្មីដែលមានតារាទាំងពីរដួងជាគូនឹងគ្នាដើម្បីបំពេញចិត្តទស្សនិកជន!
រឿង “สายลับลิปกลอส” ជារឿងដែលមានច្រើនរស់ជាតិក្នុងរឿងតែមួយ មានតួឯកដល់ទៅបីគូក្នុងរឿងតែមួយ និងជារឿងដែលមានអ្នករងចាំទស្សនាច្រើនបំបផុតនាពេលបច្ចុប្បន្ន។ រឿងនេះត្រៀមចេញ​ផ្សាយនៅថ្ងៃទី ២៨ តុលាខាងមុខនេះក្នុងកញ្ចក់ទូរទស្សន៍បុស្តិ៍លេខ៣រៀងរាល់ថ្ងៃ សុក្រ សៅរ៍ អាទិត្យ។
ដើម្បីប្រាប់អោយហ្វែនៗបានដឹងនិងតាមដានរឿងថ្មីកញ្ញា Ladiiprang​ បានផុសរូបកំប្លែងជាមួយលោក punjanprama ព្រមជាមួយសារអញ្ជើញទស្សនិកជនមកមកទស្សនិកជនអោយមកទស្សនារឿងរបស់ពួកគេថា “មកដល់ហើយៗ #สายลับลิปกลอส ចង់មើលខ្លាំងៗ 🐰🥹 បងគាត់ឃើញរូបទីពីរទេណ @punjanprama 🤣”។

អត្ថបទដោយ​ សា