មិនត្រលប់ក្រោយ តារាស្រីនាង Four ចំណងស្នេហាតារាបែកបាក់ប្រាប់លើកនេះគ្មានលើកក្រោយទេ…

មិនអាចបន្ដទីបំផុតគូនេះនៅតែបែក តារាស្រីនាង Four Sakonrut និយាយទាំងទឹកភ្នែកប្រាប់រឿងចំណងស្នេហាដែលបែកបាក់ចែកផ្លូវគ្នាពេលនេះនឹងតារាប្រុសលោក Timethai ហើយថែមប្រាប់ថានាងនឹងមិនមានថ្ងៃត្រលប់ក្រោយមានទាក់ទងគ្នាសារជាថ្មីទៀតទេ បន្ទាប់ពីធ្លាប់ធ្វើម្ដងរួចមកហើយ។

ដោយតារាស្រីនាង Four ក្រោយពីមានអ្នក Comment សួរក្នុងបណ្ដាញសង្គមរបស់នាងរឿងជីវិតស្នេហាបច្ចុប្បន្នព្រោះមិនសូវមានបង្ហោះរូបគូដូចមុន រូបនាងក៏បានឆ្លើយតបព្រមទាំងទប់អារម្មណ៍ទប់ទឹកភ្នែកមិនចង់បានផងដែរថា​ ពេលនេះនាងនិងលោក Timethai សម្រេចចិត្តចែកផ្លូវជាមួយគ្នាហើយ។ ទាំងគូបានទាក់ទងស្រលាញ់គ្នាមកអស់ពេល៧ឆ្នាំហើយ ថែមទាំងធ្លាប់បែកគ្នាម្ដងរួចមកហើយតែក៏ត្រូវគ្នាវិញ តែលើកនេះនាងសម្រេចចិត្តហើយថានឹងមិនត្រលប់ក្រោយវិញទៀតនោះទេ ព្រោះតែ៧ឆ្នាំហើយមើលមិនឃើញអនាគតរួមគ្នានាងមិនអាចបន្ដបែបនេះរហូតនោះទេ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖​ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ