ធ្វើអោយគ្រប់គ្នាកើតការសង្ស័យជាខ្លាំងចំពោះឃ្លាប្រយោគរបស់អ្នកម៉ាក់រូបស្រស់កូនមួយយ៉ាង Aff Thaksorn ដែលសាម៉ីខ្លួនបានផុសរូបភាពក្នុងស្ទាយតែងខ្លួនបែបសាមញ្ញៗសប្បាយៗ អាចនិយាយបានថាការតែងខ្លួនមួយម៉ូតនេះមើលទៅស្រស់ស្អាតហើយក្មេងជាងវ័យខ្លាំងណាស់ ប៉ុន្ដែឃ្លាប្រយោគរបស់នាងនៅអេមជាងនិងឆ្ងាយណាស់ ប្អូនៗក្នុងសិល្បៈដង្ហែរគ្នាចូលមកខមិនពេញទឹកពេញដី
ព្រោះ Aff បានសរសេរប្រយោគបែបជាមិនសូវច្បាស់តែក៏ផ្អែមល្ហែមណាស់ដែរ “ចូលចិត្តតែម្ចាង ក៏បានន័យថា….ស្រលាញ់បងតែម្ចាង” តាមមកដោយ emoji អៀននិងរូបបេះដូងហើយពណ៌ផ្កាឈូកទៀតផង គ្រប់គ្នាកំពុងតែយល់ក្នុងផ្លូវតែមួយថាម៉ាក់មានស្នេហាហើយ
ដោយខាង Young Kanchai ឃើញប្រយោគនេះហើយទ្រាំមិនបាននិងសរសេរខមិនបង្អាប់ថា “អេ យ៉ាងម៉េចចេស និយាយភ្លាមមក?” ហើយ Aff ក៏បានឆ្លើយតបវិញភ្លាមៗថា “អ៊ុយ!!!ៗ”
នេះក៏មិនដឹងដែរថាម៉ាក់ៗកំពុងតែមានស្នេហាសារជាថ្មីហើយឬយ៉ាងណានោះទេ ឬមួយមានអ្នកកំពុងតាមញ៉ែ ប្រហែលជាអ្នកសារពត៌មានត្រូវធ្វើការធ្ងន់ទៀតហើយចា
អត្ថបទដោយ : នីត្តា
























