តួឯកស្រី Bella ច្រៀងឡើងពិរោះជាមួយសម្លេងពិតក្នុងបទរឿងបុព្វេសន្និវាសវគ្គ២(មានវីដេអូ)…

ហើយសម្លេងពិតឡើងពិរោះ! តួឯកស្រីរូបស្អាតស្នាដៃការសម្ដែងល្អនាង Bella Ranee បានសាកច្រៀង Cover បទចម្រៀងដែលប្រកបក្នុងរឿងភាគបុព្វេសន្និវាសវគ្គ២ដែលនាងសម្ដែង ទឹកដមសម្លេងឡើងពិរោះធ្វើឲអ្នកគាំទ្របានស្ដាប់ហើយចូលមក Comment ថាហេតុអ្វីមិនយកបទនេះទៅដាក់ក្នុងរឿងតែម្ដងទៅ។

ដោយតារាស្រីនាង Bella ត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសឲសម្ដែងជាតួឯកស្រីក្នុងរឿងបុព្វេសន្និវាសទាំងវគ្គ១និងវគ្គ២ ដោយកាលពីរឿងកន្លងទៅរូបនាងទទួលបានការគាំទ្រល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស។ តួឯកស្រីនាង Bella រូបស្អាតស្នាដៃសម្ដែងល្អ ហើយថែមទាំងមានទឹកសម្លេងពិរោះផងដែរ ទោះមិនទាន់បានចេញបទចម្រៀងខ្លួនឯង​ តែច្រៀង Cover ក៏ទទួលបានការសសើរច្រើនផងដែរពីអ្នកស្ដាប់។ តោះមកមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ