បើមិនប្លែកហើយមិនថ្លៃមិនមែន Chompoo Araya ទេ…មួយឈុតលើខ្លួនទៅចូលរយមកម្មវិធីនៅប៉ារីសតម្លសកប់មេឃសំខាន់ពេជ្រជ្រែកខ្លួន! មានរូបភាព
វិលត្រលប់មកសារជាថ្មីម្ដងទៀតក្នុងការបង្ហាញខ្លួនជាមួយបង្ហាញម៉ូតលំដាប់ពិភពលោក សម្រាប់តារារូបស្រស់កូនបីល្បីយ៉ាង Chompoo Araya ដោយនាងបានបង្អួតសម្រស់នៅក្នុងកម្មវិធីទីក្រុងប៉ារីសប្រទេសបារាំង Fashion Week 2023 នៅក្នុងពេលថ្មីៗនេះ (2 តុលា 2022) ក៏មានការចែករំលែកស្ទាយតែងខ្លួនទីពីររបស់ Chompoo លែងមួយអស់ដៃជាមួយម៉ាកល្បី Haute Couture (BALENCIAGA)
ឈុតនេះក្រៅពីបង្ហាញនូវភាពអស្ចារ្យហើយ តម្លៃឈុតទាំងអស់ក៏កប់ពពកដែរសរុបជិត 3 លានបាត លើកនេះម៉ាក់ៗលេងចាស់ដៃបន្ទិចហើយជាមួយនិងស្ទាយតែងខ្លួន Haute Couture ពណ៌ខ្មៅ សមគ្នាជាមួយនិងឈុតពេជ្រ Serpenti ម៉ាក @bulga មកចូលរួមទស្សនាការដើរបង្ហាញម៉ូត BALENCIAGA នៅ Parc des Expositions de Villepinte, Entree Visiteurs, 93420 Vilipende អាចនិយាយបានថាមានតែពាក្យថាសង្ហានៅតែសង្ហាថែមទាំងស្រស់ស្អាតស៊ីវិល័យទៀតផង
អត្ថបទដោយ : នីត្តា













