តារាស្រី Baifernbah គេពីអ្នកការសែតមិនរួច ទីបំផុតព្រមឆ្លើយពីទំនាក់ទំនងជាមួយលោក naphat_nine!

អាចនិយាយបានថាជាប់រវល់ការងារមិនមានបានសម្រាកសូម្បីមួយថ្ងៃឡើយចំពោះកញ្ញា Baifernbah តួឯកស្រីដែលកំពុងផ្ទុះភាពល្បីល្បាញខ្លាំងទាំងក្នុងប្រទេស និងក្រៅប្រទេស។ ចុងក្រោយថ្ងៃនេះត្រូវចេញ Event តារាស្រីចាំបាច់ត្រូវឆ្លើយចម្លើយសំនួររបស់មហាជន ដោយសាររូបភាពជាមួយតារាប្រុសនៅប្រទេសអ៊ីតាលី!
នៅក្នុងកម្មវិធីកញ្ញា Baifernbah គេចមិនរួមត្រូវគេតាមសាកសួរអំពីទំនាក់ទំនងរវាងនាងជាមួយលោក naphat_nine និងតារាខេផប់កូរ៉េខាងត្បួងសមាជិកក្រុម GOT7 ដែលនាងបានជួបនៅប្រទេសអ៊ីតាលី។ សម្រាប់លោក Kim Yugyeom តារាស្រីបាននិយាយថាគាត់ជាតារាប្រុសដែលគួរអោយចូលចិត្ត រួសរាយហើយយកចិត្តទុកដាក់យ៉ាងល្អពេញមួយកម្មវិធី។
ចំណែកតួអង្គសំខាន់នោល naphat_nine តួឯកស្រីរបស់យើងឆ្លើយថារូបភាពចេញមកគួរអោយស្រលាញ់មែន គ្រប់យ៉ាងគឺ “ម៉ែមូ” ម្តាយរបស់លោកណាយជាអ្នកចាត់ចែងស្តាយអោយ។ ចំពោះទំនាក់ទំនងវិញនាងថាពួកគេនៅតែជាមិត្តនឹងគ្នា មិនមានអ្វីលើសនោះឡើយ ហើយកញ្ញា Baifernbah បញ្ចប់ដោយឃ្លារថា “និយាយតាមត្រង់តារាប្រុសមិនដែលញែរនាងសូម្បីបន្តិច” មើលទៅដូចមិនមានថ្ងៃលើសពីមិត្តភក្តិទេ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា