សម្រស់កូនក្រមុំជិតចូលរោងស្រស់ស្អាតកប់តែម្ដង! តួឯកស្រីវ័យក្មេងនាង Patricia Good មុនថ្ងៃរៀបការចូលមកដល់បង្អួតរាងសាច់សខ្ចីក្នុងឈុតប៊ីគីនីតូចចម្រុះពណ៌ ថ្ងៃសម្រាកលំហែរកាយនៅមាត់សមុទ្រ។
ដោយពត៌មានតួឯកស្រីវ័យ២៥ឆ្នាំនាង Patricia ជិតរៀបការនោះគឺជាការប្រកាសប្រាប់ឲអ្នកគាំទ្របានដឹងដោយរូបនាងតែម្ដង គឺដើម្បីឲអ្នកគាំទ្ររបស់នាងជួយរួមត្រេកអរផងដែរ។ រូបនាងត្រូវបានគូស្នេហ៍ទាក់ទងមើលចិត្តគ្នាលោក Note Vises សុំរៀបការកាលពីមួយរយះមុនជាមួយនឹងការបំពាក់ចិញ្ចៀនពេជ្របញ្ចាំចិត្ត ទាំងគូបានយល់ព្រមរៀបការនឹងគ្នាហើយ។ ថែមទាំងបានឲចាស់ទុំទាំងសងខាងដឹងលឺនិងបានជួបពិភាក្សាគ្នាពីរឿងនេះផងដែរ ពេលនេះរង់ចាំពេលវេលាថ្ងៃមង្គលដែលសមស្រប។ ជិតរៀបការបែបនេះក៏តារាស្រីនាង Patricia មិននៅបន្ទំសាច់ដែរគឺដើរកំសាន្ដលំហែរកាយជាមួយគូស្នេហ៍ ថែមស្លៀកប៊ីគីនីបង្ហាញភាពស៊ិចស៊ីក្រោយកំដៅថ្ងៃថែមទៀតផង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ