បើមិនស្អាតគ្រប់ជ្រុងមិនមែនជា Aum Patcharapa បង្ហាញខ្លួនជាមួយនិងការតុបតែងខ្លួនសាមញ្ញៗតែបង្ហាញពីភាពស៊ីវិល័យជាន់ខ្ពស់! មានរូបភាព
Aum Patcharapa ស្ទាយនេះស្អាតធ្លាយអេក្រង់ គ្រប់គ្នាមើលមិនព្រិចភ្នែកទេ ចង្កេះតូចស្ដើងដូចក្រដាស់អេហ្វ័រទៅហើយ
ធ្វើអោយហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានឃើញរូបភាពរបស់តារាស្រីល្បីឈ្មោះយ៉ាង Aum Patcharapa បង្ហោះនៅលើបណ្ដាញសង្គមឃើញហើយអាចប្រាប់បានថាការតុបតែងខ្លួនរបស់នាងសាមញ្ញតែថ្លៃថ្នូរខ្លាំងណាស់
ព្រោះលើកនេះ Aum សុំបង្អួតក្បាលពោះរាបៗគ្មានខ្លាញ់ ហើយមានសាច់ដុំតិចៗណែនៗជាមួយនិងការស្លៀកពាក់ ខោវខាវប៊ូយជើងវែង អាវស្បៃស្ដើងខ្លីមួយកំណាត់ខ្លួន តែងខ្លួនតែប៉ុណ្ណឹងក៏អាចធ្វើអោយហ្វេនៗផ្អើលពេញប្រទេសដែរចា គ្រប់គ្នាត្រូវតែប្រញាប់ចុចឡាយអោយភ្លាមៗគ្មានសំចៃដៃនោះទេចុចៗៗៗៗ
អត្ថបទដោយ : នីត្តា


















