ទីបំផុតចេញជាផ្លូវការណ៍! Toey Jarinporn បើកចិត្តនិយាយត្រង់ៗពីហេតុផលទទួលយកស្នេហាថ្មីជាមួយ Jeto Paniti ជួបភ្លាមហៅថា…..! មានវីដេអូ
ទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជនចំពោះរឿងស្នេហារបស់តារាសម្ដែងស្រីរាងល្អិត Toey Jarinporn ពីដំណើរកម្សាន្តនៅទីក្រុង Copenhagen និងរូបភាពដ៏ស្រស់ស្អាត។ ហើយមានមនុស្សជាច្រើនឆ្ងល់ថាអ្នកណាថាជាអ្នកថតរូបផ្ទាល់ខ្លួនរបស់នាង ព្រោះមើលទៅនាងមិនបានផុសរូបជាមួយមិត្តភ័ក្ដណាម្នាក់នោះទេ សង្ស័យខ្លាំងណាស់ក្នុងខណៈពេលហ្នឹង
ហើយមុននេះកំលោះរូបសង្ហាស្ថិតក្នុងការសង្ស័យឬពាក្យចចាមរាមទាក់ទងនិង Toey បានបើកបង្ហាញឈ្មោះថាកំពុងទាក់ទងមើលចិត្តគ្នាលោក Jeto Paniti ជាអតិតអ្នកកីឡាជាតិ ប៉ុន្ដែអ្វីៗគ្រប់យ៉ាងនៅពេលនិងគឺសុទ្ធតែភាពមិនច្បាស់លាស់
ជាក់ស្ដែង Toey បានចេញមកបើកចិត្តនិយាយត្រង់ទៅត្រង់មកចំពោះរឿងខាង ដោយកំលោះដែលចូលមកមើលថែបេះដូងអោយនាងគឺលោក Jeto Paniti គឺម្នាក់ដែលគ្រប់គ្នាបានសង្ស័យនិងឯង នាងបានរៀបរាបទៀតថាធ្លាប់ជួបគ្នាពីមុនដែល កាលពី 10 ឆ្នាំមុនខាងប្រុសធ្លាប់ជាអ្នកគ្រប់គ្រងដឹកនាំនៅ TVC ដែលនាងបានចូលរួមសម្ដែង
ក្រោយមក Toey នៅបានប្រាប់បន្ថែមទៀតថា អ្នកទាំងពីរចាប់ផ្ដើមស្គាល់គ្នាដោយការនិយាយជាមួយគ្នាជាញឹកញាប់ ហើយកាលពីចុងឆ្នាំមុននេះ ជួបគ្នានៅកន្លែងថតរឿង បង Ken បង Noi បាននិយាយជាមួយគ្នាជារឿយ រហូតដល់ស្និតស្នាល គ្មានអ្នកណាជាអ្នកផ្គូរផ្គងទេ
ចំណែកឯរឿងឋានៈនាងបានបញ្ជាក់ថាមិនបានស្ទាក់ស្ទើរអ្វីនោះទេគឺហៅសង្សាបានតែម្ដង ព្រោះបើមើលទៅលើអាយុក៏ធំៗអស់ហើយក្លាយជាមនុស្សចាស់ទុំហើយដែរ រឿងមោទនភាពដែលខ្លួនមានចំពោះខាងប្រុសគឺគាត់ជាមនុស្សពូកែ នៅជាមួយហើយសប្បាយចិត្តណាស់
អត្ថបទដោយ : នីត្តា






























