កុំទៅយូរពេកប្រយ័ត្នមានអ្នកផុសនឹក! Yaya Urassaya​ ញញឹមបិតមាត់មិនជិត….ជួបជុំគ្រួសារក្នុងថ្ងៃខួបកំណើតលោកប៉ានៅប្រទេសន័រវេស! មានវីដេអូ

Yaya Urassaya​ បង្ហោះរូបយ៉ាងកក់ក្ដៅពីប្រទេសន័រវេស ដើម្បីជូនពរថ្ងៃខួបកំណើតលោកប៉ាហ្វេនៗនិងមិត្តភ័ក្ដសរសើរពីភាពគួអោយស្រលាញ់របស់នាងព្រោងព្រាត

ផ្ញើរស្នាមញញឹមដ៏ស្រស់ស្រាយពីប្រទេសន័រវេស សម្រាប់តារាសម្ដែងស្រីស្អាត Yaya Urassaya​ ក្រោយពីសាម៉ីខ្លួនបានធ្វើដំណើរហោះហើរត្រលប់ទៅផ្ទះ ប្រទេសន័រវេស ដើម្បី​ចូលរួម​ដំណើរ​កម្សាន្ត​ដើម្បី​សិក្សា​ពី​វារីវប្បកម្ម​ប្រពៃណី ជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិត ដើម្បីបង្កើននិរន្តរភាព និងសុខុមាលភាពរបស់ត្រីនៅភាគខាងជើងប្រទេសន័រវែស លើស​ពី​នេះ​ក៏​មាន​អ្នកម៉ាក់ជាមួយ​ប្អូន​ស្រី Kat-Cattleya ផង​ដែរ បូករួមការជប់លៀងឆ្លងខួបកំណើតលោកប៉ាជាទីស្រលាញ់ អាចនិយាយបានថាជួបជុំគ្នាល្អណាស់ ថ្វីត្បិតតែពេលនេះអាកាសធាតុត្រជាក់ ប៉ុន្ដែរូបភាពដែល Yaya បង្ហោះមកពិតជាកក់ក្ដៅណាស់ មានទាំងស្នាមញញឹមស្រស់ស្រាយនៅលើផ្ទៃគ្រប់ៗគ្នាតែម្ដង

After Footer (Active) - damrei Mr1 Zone2

រឿងនេះមិត្តសម្លាញ់យ៉ាង Kim-Kimberly ក៏មិនភ្លេចនិងចូលមទៅខមិនជូនពរថា Happy birthday daddy រួមជាមួយមិត្តភ័ក្ដនៅក្នុងវិស័យសិល្បៈជាច្រើនទៀត ហើយក៏មិនបាត់វត្តមានរបស់អ្នកគាំទ្រហ្វេនៗតាមបណ្ដាប្រទេសផ្សេងទៀតផងដែរ