តាមចាប់ដល់ស្រុកក្រៅ!! តារាខេផប់ស្រី Jennie សមាជិកក្រុម Blackpink ប្រកាសយកទោសអ្នកដែលថត & បង្ហោះរូបភាពឯកជនរបស់នាង!

កើតចេញពីករណីដែលមានអ្នកប្រើប្រាស់អ៊ិនធឺណែតលួចថតរូបរបស់តារាស្រី jennie សមាជិកក្រុម Blackpink និងលោក V សមាជិកក្រុម BTS នៅតាមទីសាធារណ: ក្នុងពេលវេលាឯកជនរបស់តារាប្រុសស្រី ហើយនាំយករូបនោះមកបង្ហោះបណ្តាលអោយមានអ្នកចែកចាយបន្តព្រមជាមួយ Caption មិនសមរម្យកាន់តែច្រើនទៅៗក្នុងរយ:យ៉ាងខ្លី។
ថ្ងៃនេះក្រុមហ៊ុនរបស់តារាប្រុសស្រីចេញសេចក្តីប្រកាសតាមចាប់ម្ចាស់រូបនោះអោយមកទទួលកំហុតតាមច្បាប់ មិនថាជាជនជាតិកូរ៉េខាងត្បូង ឬជនជាតិណានោះឡើយ! កាលពីម្សិលមិញនេះ (ថ្ងៃទី ៣ខែតុលា) ខាង YG ENTERTAINMENT បានរៀបចំសេក្តីថ្លែការប្រគល់តួនាទីទាំងអស់ទៅកាន់ភ្នាក់ងារសមត្ថកិច្ចដើម្បីតាមសឺបនិងចាប់ខ្លួនសាធារណ:ជនដែលប្រព្រឹត្តខុសចំពោះតារាស្រី jennie សមាជិកក្រុម Blackpink ។
ចំណែកក្រុមហ៊ុន Bighit ដែលមើលការទទួលខុសត្រូវលោក V សមាជិកក្រុម BTS វិញក៏បានរៀបចំផែនការណ៍តាមចាប់ជនល្មើសលើសិទ្ធផ្ទាល់ខ្លួនរបស់តារា និងនាំយកពត៌មានទៅបំភ្លើសអោយក្លាយជារឿងធំតាំងពីខែកញ្ញាកន្លងផុតទៅមកម្ល៉េះ ដោយពេលនេះពួកគេបានរកឃើញជនសង្ស័យនោះ និងបានបញ្ជូនខ្លួនអោយក្រុមតុលាការួចរាល់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា