ដោយសារមូលហេតុនេះសោះទើប Matthew ស្រលាញ់ Lydia មិនចេះធុញទោះរៀបការអស់រយៈពេល 17 ឆ្នាំហើយក៏ដោយ! មានវីដេអូ

ជាគូស្វាមីភរិយាដែលស្រលាញ់គ្នាផ្អែមល្ហែមទាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន សម្រាប់ Matthew Dean និង Lydia Sarunrat មកដល់ថ្ងៃនេះអ្នកទាំងពីរជាគូរជីវិតដែលស្រលាញ់គ្នាយូរអង្វែង 17 ឆ្នាំហើយៗក៏មានកូនបីនាក់ហើយដែរ ប៉ុន្ដែក្ដីស្រលាញ់ដែលមានចំពោះគ្នាគឺមិនដែលធ្លាក់ចុះបន្ទិចណាឡើយ ព្រោះលោកប៉ាអ្នកម៉ាក់តែងតែមានសកម្មភាពស្វីតៗធ្វើអោយអ្នកគាំទ្ររមូលពោះជាប់ជានិច្ច

ហើយ​ក្នុង​អំឡុង​ពេល​ចុង​ក្រោយ​របស់​អ្នក​ម្ដាយ Lydia ដែល​ឥឡូវ​ពពោះ​កូន​ទី​បី​ហើយ​ជិត​សម្រាល​ អ្នកម៉ាក់បានប្រាប់ថាពោះនេះគឺជាកូនចុងក្រោយហើយ ដូច្នេះហើយទើបនាងសុំរៀបចំថតរូបអោយអស់ដៃតែម្ដង មិនក្រែងចិត្តហ្វេនៗទៀតទេ ដើម្បីទុកជាការចងចាំល្អៗសម្រាប់គ្រួសារ

After Footer (Active) - damrei Mr1 Zone2

ទើបយើងបានឃើញរូបភាពដ៏សែនរ៉ូមែនទិចដែលខាងលោកប៉ា Matthew នាំយកមកផុសនៅលើបណ្ដាញសង្គមជាគូរូបជាមួយភរិយជាទីស្រលាញ់ Lydia អោបពោះអមជាមួយឃ្លារប្រយោគដ៏ផ្អែមល្ហែមថា “17 ឆ្នាំ មិនដែលចេះធុញ នៅតែចង់អោបនាងរាល់ថ្ងៃ  17 years strong”

គ្រប់គ្នាដែលបានឃើញសុទ្ធតែប្រញាប់ចូលមកអោយបេះដូងដល់លោកប៉ាអ្នកម៉ាក់ភ្លាមៗ ហើយក៏អត់ទ្រាំនិងសរសើរមិនបានដែរចំពោះភាពគួអោយស្រលាញ់របស់អ្នកទាំងពី ជាពិសេសភាពស៊ិចស៊ីរបស់អ្នកម៉ាក់តែម្ដង

អត្ថបទដោយ : នីត្តា