ចាត់ទុកថាកំពុងមានស្នេហា Long Distance (នៅឆ្ងាយពីគ្នា) សម្រាប់គូរបស់តួឯកប្រុស Nadech និងតារាសម្តែងស្រីលំដាប់ថប់កញ្ញា urassayas ដោយពេលនេះតារាស្រីបានធ្វើដំណើរលំហែកាយនៅប្រទេសកំណើតជាមួយក្រុមគ្រួសារ ទុកមិត្តប្រុសចោលនៅប្រទេសថៃមួយរយ:សិន។

កំឡុងពេលដំបូងៗមិនអីទេ ប៉ុន្តែថ្មីៗនេះកាន់តែយូតារាប្រុសកាន់តែសម្តែងអាការ:នឹក ឧទាហរណ៍ចុងក្រោយនេះចូលទៅខមមិនលើរូបនាងដោយប្រើពាក្យពេជ្រគួរទាទីពេញចិត្តររបស់ហ្វែនៗ។ នៅពេលកញ្ញា យ៉ាយ៉ា ផុសរូបព្រមជាមួយ Caption ផ្សព្វផ្សាយសំលៀកពំពាក់ថ្មីលោក Nadech ដែលជាមិត្តប្រុសចូលខមមិនថា “ស្អាតណាស់🤭មិត្តស្រីរបស់នារណាគេហ្នឹង?” ហើយកញ្ញា urassayas ក៏បានឆ្លើយតបថា “សង្សាររបស់បងណាដេត 🥰😘”។

ផ្អែមដាក់គ្នាខ្លាំងបែបនេះបណ្តាលអោយមានអ្នកគាំទ្រជាច្រើនចូលមកខមមិនឆ្លងឆ្លើយ និងចូល Like សារឆ្លងឆ្លើយរបស់អ្នកទាំងពីរជាកំហុក ដោយសង្កេតឃើញខមមិនរបស់លោក Nadech មានអ្នក Like ជាងបួនពាន់នាក់ ហើយខមមិនរបស់កញ្ញា urassayas មានអ្នក Like ជិតបួនពាន់នាក់ចាត់ទុកជាស្ថិតិដែលកម្រកើតមាននៅក្នុងប្រអប់ Comment របស់តារាថៃ។
អត្ថបទដោយ សា



