មានកម្មវិធី Event អោយចូលរួមមួយបន្តទៀតហើយសម្រាប់តារាស្រី baifernbah ដែលធ្វើការងារឥតមានថ្ងៃសម្រាក់សូម្បីមួយថ្ងៃ។ ថ្មីៗនេះតារាស្រីបានចូលរួមកម្មវិធីរបស់ Vistra ហើយបានធ្លោយមាត់និយាយរឿងឈ្លោះគ្នាជាមួយប៉ាប៉ានៅកណ្តាលបទសម្ភាសន៍។

អ្នកការសែតបានសួរពីដំណើរការសាងសង់ផ្ទះ ហើយកញ្ញា baifernbah ពេលនេះនៅដដែលមិនទាន់បានរីកចម្រើនអ្វីច្រើននោះទេខែនេះជាខែភ្លៀង មានទឹកជំនន់ផងភ្លៀងផងធ្វើអោយជាងពិបាកធ្វើការខ្លាំងណាស់។ នៅពេលគេសួរថាចុះតារាស្រីជាអ្នកមើលការគ្រប់យ៉ាងដោយខ្លួនឯងមែនទេ? នាងឆ្លើយថាមិនមែនទេប៉ាជាអ្នកមើល គាត់ពូកែខាងហ្នឹង។

ពេលទៅមើលផ្ទះម្តងៗនាងឆ្ងល់រហូតព្រោះប៉ាបន្ថែមនេះបន្ថែមនោះជារឿយៗ ពេលខ្លះមិនអីពេលខ្លះនាងប្រកែកគ្នាជាមួយប៉ាដើម្បីអោយបានតាមម៉ូតដែលចង់បាន ថ្ងៃខ្លះប្រកែកខ្លាំងដល់ថ្នាក់ឈ្មោះគ្នាហើយអោយម៉ាក់មកជួយសម្រុះសម្រួល។
អត្ថបទដោយ សា



