មួយរយ:ធំហើយដែលតារាប្រុសវ័យ៥៣ឆ្នាំលោក praptpadol ត្រូវអ្នកប្រើប្រាស់អ៊ិនធឺណែតតាមរករឿងគិតថាគាត់មានពាក់ព័ន្ធជាមួយរឿងក្តីធំរបស់សង្គម (Forex 3D) ព្រោះទ្រព្យសម្បត្តិនិងឡានទំនើបដែលគាត់ប្រើប្រាស់។ ចុងក្រោយមិនអាចបដិសេដបានតារាប្រុសត្រូវគេប្តឹង ហើយបានចូលខ្លួនទទួលពាក្យបណ្តឹងពីភ្នាក់ងាសឺបអង្កេតរឿងក្តីពិសេស។

លោក praptpadol និងភរិយាយបានធ្វើដំណើរមកកាន់ DSI ទទួលពាក្យបណ្តឹងហើយបានបដិសេដចោលរាល់ករណីដែលគេបានចោទប្រកាន់នៅក្នុងបណ្តឹងដោយអនុញ្ញាអោយនាក់ងា សឺបអង្កេតរឿងក្តីពិសេសចូលសឹបប្រវត្តិហិរញ្ញវត្ថុរបស់ខ្លួននិងក្រុមគ្រួសារតាមកាគួរ និងភាពចាំបាច់។

បន្ទាប់ពីជួប ឌី អេស អាយ រួចរាល់លោក praptpadol បានអោយសម្ភាសន៍ទៅកាន់អ្នកកាសែតថា “សូមអរគុណទាំងអស់គ្នាដែលបានមករកដល់ទីនេះ ខ្ញុំសុំអោយសម្ភាសន៍ខ្លីៗតែប៉ុននោះព្រោះត្រូវទៅធ្វើធុរ:បន្ត។ ខ្ញុំមកនេះគឺដើម្បីបំពេញនាទីជាពលរដ្ឋល្អ មានគេប្តឹងហើយខ្ញុំត្រូវមកទទួលពាក្យបណ្តឹង ប៉ុន្តែក៏បដិសេដចោលទាំងអស់ ពេលនេះនៅរងចាំអោយ DSI ត្រួតពិនិត្យដើម្បីបញ្ជាក់ភាពស្អាតស្អំ” និយាយខ្លីប៉ុណ្ណឹងហើយតារាប្រុសក៏ងើបចេញទៅធ្វើការបន្ទាប់របស់គាត់។
អត្ថបទដោយ សា



