កំពុងក្លាយជាប្រធានបទដែលល្បីល្បាញខ្លាំងនៅក្នុងសង្គមថៃថ្ងៃនេះសម្រាប់រឿងស្នេហាបែកបាក់រវាងតារាសម្តែងស្រី Ploi Horwang ជាមួយកំលោះ 2bobsquarepants ដែលចប់គ្នាមិនល្អព្រោះខាងប្រុសលួចទាក់ទងនារីដទៃទាំងដែលខ្លួនមិនទំនេរ។

ដែលចំឡែកបំផុតនោះគឺជាទូទៅពេលគូស្នេហ៍តារាបែកគ្នាហ្វែនខ្លាប់ និងមិត្តភក្តិតែងតែចូលមកលើកទឹកចិត្តបង្ហាញក្តីព្រួយបារម្មណ៍ ខុសអីតែគូ 2bobsquarepants-Ploi Horwang ដែលបែកគ្នាហើយមានតែអ្នកចូលមកសម្តែងក្តីអបអរសាទ។ ចុងក្រោយបំផុតហាយសូស្រីរបស់ប្រទេសថៃផុសនិយាយថា “តារាស្រីរួចផុតទីគ្រោះចង្រៃ អស់ទុក្ខអស់សោកហើយចាប់ពីពេលនេះតទៅ”!

មានន័យថាមិនមាននរណាគាំទ្រអោយកញ្ញា Ploi Horwang ស្រលាញ់គ្នាជាមួយតារាប្រុសដែលមើលទៅជា Bad Boy នោះទេគ្រប់គ្នារងចាំអោយមានថ្ងៃបែកគ្នាជាយូមកហើយ។ សម្រាប់ដ្រាម៉ាវិញពេលនេះតារាប្រុសទទួលរងគ្រោះតែម្នាក់ឯង ដោយទោះបីចេញមុខសុំទោសយ៉ាងសុភាពយ៉ាងណា ក៏សង្គមនៅតែមិនព្រមអភ័យទោស។
អត្ថបទដោយ សា


