តួឯកស្រីញញឹមស្រស់នាង Toey Jarinporn មិនលាក់ទេពេលនេះបេះដូងពណ៌ស៊ីជំពូរសារជាថ្មី កំពុងមានចំណងស្នេហាថ្មីម្ដងទៀតហើយ ស្នេហាលើកនេះរីករាយទាំងសងខាងមិត្តភក្ដិចាស់ទុំដឹងលឺនិងចូលរួមត្រេកអរផងដែរ។
ពិតជាដូចជាពត៌មានចចាមអារ៉ាមលេចលឺមួយរយះនេះមែន តារាស្រីនាង Toey ពេលនេះចេញមកនិយាយហើយក្រោយល្បីថារូបនាងកំពុងមានចំណងស្នេហាថ្មី។ តែលើកនេះរូបនាងមិនមានទាក់ទងគូស្នេហ៍ជាតារាទៀតនោះទេ ដោយធ្លាប់ខកចិត្តពីរដងរួចមកហើយ បុរសដែលមកជាម្ចាស់បេះដូងរបស់ Toey លើកនេះជាអ្នកជំនួញវ័យក្មេងម្នាក់ឈ្មោះចេតូ ជាម្ចាស់ក្រុមហ៊ុននិងជាអ្នកផលិតរឿងផងដែរ។ ទាំងគូកំពុងតែមើលចិត្តគ្នា ហើយToey ក៏បានសសើរខាងប្រុសថាជាបុរសដែលអាចពឹងផ្អែកបាននិងនៅជាមួយហើយសប្បាយចិត្តថែមទៀតផង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ