ប្រាប់ហើយថាកុំទៅឆ្ងាយយូរពេក! Nadech នឹក Yaya ដល់កម្រិតណាក៏ហ្វេនៗយល់ដែរបើលែងសុទ្ធចូលខមិនអញ្ចឹងៗអី! មានវីដេអូ
ទាក់ទងមើលចិត្តគ្នាជាង 10 ឆ្នាំហើយប៉ុន្ដែរឿងស្នេហាផ្អែមល្ហែមដែលមានចំពោះគ្នាគឺមិនដែលធ្លាក់ចុះបន្ទិចណានោះទេ សម្រាប់គូរស្នេហ៍តារាប្រុសស្រីល្បីឈ្មោះប្រចាំប្រទេសថៃ Nadech Kugimiya និង Yaya Urassaya ផ្ទុយទៅវិញពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរកាន់តែមានភាពផ្អែមល្ហែមឡើងៗ បង្អួតហ្វេនៗអ្នកបណ្ដាញសង្គមកាន់តែខ្លាំងជាងមុន
ហើយជាក់ស្ដែងនៅពេលថ្មីៗនេះ Yaya បានផុសរូបភាពរបស់ខ្លួនឯងខណៈពេលកំពុងឈរសើចសប្បាយនៅប្រទេសន័រវេស នៅពេល Nadech ឃើញក៏ប្រញាប់ចូលទៅខមិនផ្ដោះផ្ដងស្នេហាថា “ស្អាតណាស់ តើជាសង្សារបស់នរណាគេហ្ន @urassayas”
ក្រោយមកខាងស្រីក៏ប្រញាប់ចូលទៅឆ្លើយតបវិញយ៉ាងច្បាស់ៗថា “@kugimiyas សង្សាបង Nadech” រឿងនេះធ្វើអោយអ្នកគាំទ្រទាំងសងខាងត្រូវចិត្តត្រូវថ្លើម ចូលទៅអោយមេដៃអោយបេះដូងព្រោងព្រាត រឿងក្ដីស្រលាញ់រឿងស្វីតទុកអោយអ្នកទាំងពីរនាក់នេះចុះលេខមួយហើយចា
អត្ថបទដោយ : នីត្តា





















