មិនប្រាប់ក៏ដឹងថាចូលចិត្តពណ៌អ្វីដែរ! តួឯកស្រីរាងតូចច្រលឹងនាង Nycha Nuttanicha ទៅដើរកំសាន្ដនិងទៅធ្វើការលើកនេះ លេងហ្វេសិនជាមួយពណ៌ដិតៗកប់តែម្ដង មើលឃើញយ៉ាងច្បាស់តាំងពីចំងាយមិនឲច្រលំគេនោះទេ។
ដោយតួឯកស្រី Nycha ថ្មីៗនេះបានទៅចូលរួមកម្មវិធីហ្វេសិនមួយនៅទីក្រុងប៉ារីសប្រទេសបារាំង លើកនេះរូបនាងសម្រេចចិត្តលេងម៉ូតជាមួយពណ៌ផ្កាឈូក គឺឈូកដិតតាំងពីនៅព្រលានយន្ដហោះម្លេះ ទាំងអាវទាំងកាបូបទាំងស្លៀកឈូកគឺពណ៌តែមួយស៊ីគ្នាកប់។ ហើយពេលមកដល់កម្មវិធីក៏តែងកាយជាមួយពណ៌ផ្កាឈូក ដែលមើលស្បៃស្ដើងៗមើលឃើញសាច់បង្ហាញភាពស៊ិចស៊ី និងបានច្រើនពណ៌ផ្កាឈូកច្រើនឈុតទុកសម្រាប់ស្លៀកដើរលេងពេញទីក្រុងទំនើបមួយនេះផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ