នេះហើយដែលហៅថាជីវិតមានន័យ! Baitoey-DJ Man ជប់លៀងឆ្លងខួបអាពាហ៍ពិពាហ៍ 3ឆ្នាំញញឹមព្រមគ្នាយ៉ាងមានក្ដីសុខក្នុងផ្ទះ! មានវីដេអូ
អាចនិយាយបាននៅក្បែរគ្នាគ្រប់ពេលគ្រប់វេលាពិតៗសម្រាប់គូរស្វាមីភរិយាយ៉ាង Baitoey-DJ Man ជាពិសេសមួយរយៈពេលនេះក៏មានរឿងក្ដី Forex ចូលមកពាក់ពន្ធ័ក្នុងគ្រួសារ ហើយនៅពេលថ្មិៗនេះក៏បានឃើញរូបភាពកក់ក្ដៅជុំគ្រួសារ ប៉ាម៉ាក់កូន ក្នុងថ្ងៃពិសេសថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ 3ឆ្នាំ
ដោយខាងអ្នកម៉ាក់រូបស្រស់បាននាំយករូបភាពបីនាក់ស្វាមីនិងកូនស្រីកំពុងរួមតុអាហារជុំគ្នានៅក្នុងផ្ទះអមជាមួយនិងសារប្រយោគថា “3 Year anniversary 5/10/22 All the way cross together. តាំងតែមាន @baby_vatemon ទើបដឹងថាគ្មានអ្វីសំខាន់ជាងកូនទៅទៀតនោះទេ នាងតូចគឺជាកាដូពិសេសក្នុងគ្រួសារគ្រប់ៗឆ្នាំ ហើយក៏រហូតទៅសម្រាប់អ្នកគ្រប់គ្នាក្នុងគ្រួសារផងដែរចា #babyvatemon”
ចំណែកឯខាងលោកប៉ាវិញក៏បានផុសនៅក្នុង IG ថា “រៀបការជាមួយគ្នាអស់រយៈពេល 3ឆ្នាំ ស្រលាញ់ភរិយាហើយនិងកូនស្រីខ្លាំងណាស់”
អត្ថបទដោយ : នីត្តា









































