បែកពីស្វាមីហើយកញ្ញា newclear_hansa ឡើងកូដខ្លាំង!! មានតួឯកប្រុសរបស់បុស្តិ៍ល្បីតាមសុំស្នេហ៍ដល់កម្មវិធីធំ!

មិត្តអ្នកអានប្រហែលបានឃើញរូបភាព HOT ស៊ិចស៊ីស្រស់ស្អាតរបស់តារាស្រីមេម៉ាយកូនមួយឈ្ងុយដូចដូងដុតរួចរាល់ហើយកន្លងមក ដោយបន្ទាប់ពីបែកបាក់ពីស្វាមីហើយកញ្ញា​ newclear_hansa មានពេលវេលាចេញក្រៅបង្ហាញសម្រស់ស្រស់ផូផង់របស់ខ្លួនអោយហ្វែនៗបានលង់ស្រលាញ់ជាប្រចាំ។
ចុងក្រោយ HOT ដល់ថ្នាក់មានតារាប្រុសចូលខ្លួនមកប្រកាសសុំតាមថែបេះដូងដល់កម្មវិធី The Wall Song បណ្តាលអោយទាំងពីរនាក់ទប់អាការ:មិនបាន អៀនគ្នាទៅវិញទៅមកកណ្តាលឆាកកម្មវិធី។ បរិយាកាសចែចូវគ្នារបស់តារាប្រុសស្រីបានធ្វើអោយអ្នកគាំទ្រ និងមិត្តភក្តិរបស់កញ្ញា​ newclear_hansa នាំគ្នាគាំទ្រអោយនាងសាកបើកចិត្តទទួលយកតួឯកប្រុសម្នាក់នោះ។
មិនមែនជានរណាឆ្ងាយឡើយកំលោះសង្ហារដែលចូលខ្លួនមក Surprise ច្រៀងជាគូជាមួយតារាស្រីគឺជាលោក Top Jarun តួឯកប្រុសល្បីដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយនាងកាលពី 5-6 ឆ្នាំមុន។ នៅក្នុងកម្មវិធីលោក Top បានសារភាពថាកាលមានពេលចេញដើរញ៉ាំអី ដើរលេងជាមួយគ្នាកាលនោះគាត់មិនហានសូម្បីបង្ហាញអារម្មណ៍របស់ខ្លួនព្រោះខាងស្រីមានស្វាមី ពេលនេះទំនេរហើយសុំឧកាសបានទេ?

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា