តារាប្រុស 2bobsquarepants អាចបាត់បង់អនាគតព្រោះក្បត់មិត្តស្រី ហ្វែនខ្លាប់ទទួលយកទង្វើគាត់មិនបាន!

ថ្វីត្បិតពេលនេះនៅក្នុងសង្គមថៃមានរឿងច្រើន មានប្រធានបទច្រើនអោយអ្នកប្រើប្រាស់អ៊ិន ធឹណែត ផ្តោតអារម្មណ៍និងតាមដាន ប៉ុន្តែរឿងដែលលោក 2bobsquarepants តារាសម្តែងប្រុសល្បីលួចមានអ្នកទី៣ក្បត់ចិត្តមិត្តស្រីនៅតែជារឿងដែលមិនមាននរណាអាចអនុគ្រោះអោយបានឡើយ។ ចុងក្រោយអ្នកគាំទ្រនាំគ្នាខមមិនរិះគន់ខ្លាំងៗបង្ហាញពីការបាត់បង់ជំនឿចិត្តរហូតតារាប្រុសត្រូវបិទលែងអោយនរណាឃើញ Comment!
បន្ទាប់ពីតារាស្រីកញ្ញា Ploi ចេញមុខអោយសម្ភាសន៍ថាខ្លួនបានបែកបាក់ជាមួយមិត្តប្រុសព្រោះហេតុផលអ្នកទី៣ លោក 2bobsquarepants ជាសាមីខ្លួនបានផុសសារយ៉ាងវែងអន្លាយនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនប្រាប់ថាអតីតមិត្តស្រីនិយាយការពិតទាំងអស់ គាត់ជាអ្នកខុស ព្រមសុំទោសខាងស្រីដោយអស់ពីចិត្ត។
ដោយមានហ្វែនខ្លាប់ចំនួនច្រើនសន្ធឹកសន្ធាប់បានចូលមកសម្តែងសេចក្តីមិនពេញចិត្ត ស្អប់ទង្វើដែលគាត់ធ្វើដាក់អតីតមិត្តស្រី ហើយនាំគ្នានិយាយប្រាប់ថាពីមុនស្រលាញ់និងគាំទ្រ 2bobsquarepants យ៉ាងពេញទំហឹងប៉ុន្តែពេលនេះលែងទៀតហើយសុំបាយបាយ មិនចូលចិត្តមនុស្សប្រុសនិស្ស័យបែបនេះ ដែលបណ្តាលអោយប្រជាប្រិយភាពរបស់តារាប្រុសធ្លាក់ចុះជាកំហុក។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា