Aum Patcharapa គ្មានពាក្យនិងថ្លែងចំពោះរឿងការបាញ់សម្លាប់ក្មេងៗទាំង 37 នាក់ក្រៅពីធ្វើទង្វើមួយនេះជំនួស….! មានវីដេអូ

ជាតារាសម្ដែងលំដាប់ជួរមុខរបស់ប្រទេសថៃដែលស្អាតទាំងសម្រស់និងស្អាតទាំងចិត្តពិតៗ យ៉ាង Aum Patcharapa អាចនិយាយបានថានាងតែងតែជួយដល់អ្នកដទៃ សត្វ រួមទាំងចូលវត្តធ្វើបុណ្យជាញឹកញាប់ ដូចដែលគ្រប់គ្នាបានដឹងស្រាប់ទៅហើយ

ហើយជាក់ស្ដែងនៅពេលថ្មីៗនេះបានឃើញ Aum ធ្វើដំណើរទៅវត្តធ្វើបុណ្យជាមួយគ្រូបង្វឹកផ្ទាល់ខ្លួន ដោយក្រៅពីធ្វើបុណ្យអោយកូនឆ្កែទើបនិងចាកចេញទៅ Aum ក៏តាំងចិត្តធ្វើបុណ្យឧទ្ទិលដល់ប្អូនៗដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍បាញ់សម្លាប់ក្នុងពេលថ្មីៗនេះ

After Footer (Active) - damrei Mr1 Zone2

ចំណែកឯខាងគ្រូបង្វឹក បានផុសរូបភាពទៅធ្វើបុណ្យរួមជាមួយប្រយោគសារសម្ដែងក្ដីសោកសៅចំពោះរឿងដែលកើតឡើងថា “សូមសម្ដែងក្ដីសោកសៅចំពោះក្រុមគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រលាញ់ផងដែរ តាំងតែបានដឹងពត៌មានខ្ញុំមានក្ដីរន្ធត់ចិត្តជាខ្លាំង ថ្ងៃនេះខ្ញុំនិងបង Aum បង Meng ទើបតាំងចិត្តទៅធើ្វបុណ្យ ឧទិ្ទលបុណ្យកុសលដល់ប្អូនៗ និងអ្នកបាត់បង់ជីវិត្តទាំងអស់ 39 នាក់ សូមអោយទៅកាន់សុក្ដិភពណាចា”

អត្ថបទដោយ : នីត្តា