បន្ទាប់ពីប្រកាសថានឹងរៀបកាក្នុងខែធ្នូរចុងឆ្នាំ ២០២២ តារាស្រី patriciagood និងលោក notevises រវល់ជាមួយរឿងរៀបចំចាត់ចែកកម្មវិធីយ៉ាងមមាញឺកជារៀងរាល់ថ្ងៃ ហើយចុងក្រោយអានាគតកូនក្រុំកូនកំលោះបណ្តើរគ្នាដើរលឈុតអាពារហ៍ពិពារហ៍យ៉ាងផ្អែមល្អែម។

ព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍នេះលោក Note ស្ម័គ្រចិត្តជូនអនាគតភរិយាដើរលឈុតជាច្រើនឈុតនិងជាច្រើនកន្លែង ដែលមើលទៅទាំងពីរនាក់កំពុងមានសុភមង្គលបំផុត ពួកគេបង្ហាញស្នាមញញឹមអោយគ្រប់គ្នាបានរំភើបតាមយ៉ាងគួរអោយស្រលាញ់។

បន្ទាប់ពីឃើញវីដេអូហើយអ្នកគាំទ្ររបស់តារាស្រី និងលោក notevises នាំគ្នាចូលសម្តែងក្តីរីករាយម្តងទៀតយ៉ាងច្រើនសន្ធឺកសន្ធាប់ សសើរថាកញ្ញា patriciagood ពាក់ឈុតមួយណាក៏ស្អាត ហើយខមមិនប្រាប់ថាចាំស្ទើរមិនបាន ចង់អោយថ្ងៃសិរីមង្គលនោះមកដល់ក្នុងពេលឆាប់ៗ។
អត្ថបទដោយ សា




