ជារឿយៗនោក្នុងកម្មវិធី Youtube របស់តារាប្រុសតារាស្រី Pok-Margie ទស្សនិកជនរមែងឃើញតំបន់នីមួយៗនៅក្នុងផ្ទះថ្មីរបស់ពួគេស្ទើរគ្រប់កន្លែង ប៉ុន្តែមិនដែលបានឃើញផ្ទះបាយដែលអ្នកនាង Margie និយាយថាជាផ្ទះបាយក្នុងក្តីស្រម៉ៃឡើយ។ ចុងក្រោយអ្នកទាំងពីរសម្រេចចិត្តបើកបង្ហាញអោយទស្សនិកជនចូលទស្សនាព្រោះទើបដឹកមកល់ពីប្រទេសក្រៅក្តៅៗថ្មីៗ!

នៅក្នុងកម្មវិធី “ป๊อกกี้ on the run” តារាស្រីបានណែនាំថាផ្ទះបាយដែលនាងចង់បានបំផុតបានមកដល់ហើយ គ្រប់យ៉ាងនាំចូលពីបរទេសទាំងអស់ ជាកន្លែងដែលនាងចង់អោយសម្រេចមុនគេប៉ុន្តែក្លាយជាយូជាគេវិញព្រោះត្រូវបន្ថែមរចនា និងត្រូវប្រើពេលក្នុងការដឹកជញ្ជូន។

សម្រាប់តម្លៃវិញអ្នកនាង Margie ធ្វើអោយសូម្បីស្វាមីជាមហាសេដ្ឋីក៏គាំងនិយាយមិនចេញដែល ដោយគ្រាន់តែគ្រឿងបំពាក់និងគ្រឿងបរិក្ខាផ្សេងៗនៅក្នុងផ្ទះបាយនាងចំណាយអស់ជាង ៦លានបាត ខុសគ្នា៦ដងបើធៀបជាមួយការទិញក្នុងប្រទេសថៃ។ តែទោះបីតម្លៃរាងថ្លៃបន្តិចក៏ពិតមែន តារាស្រីរបស់យើងមិនស្តាយឡើយនាងពេញចិត្តជាមួយភាពប្រណិត និងភាពមិនដូចគេរបស់វាជាខ្លាំង។
អត្ថបទដោយ សា



