អបអរសាទ tu_piyawadee – mawin_twp ជំនះដ្រម៉ាផ្សេងៗរហូតបានរៀបការជាមួយគ្នា!! ទាក់ភ្នែកបំផុតគឺឈុតកូនក្រមុំតម្លៃជាង ១០០លានបាត!

ចាត់ទុកជាគូស្នេហ៍អ្នកក្នុងវិស័យសិល្ប:ដែលទស្សនិកជនមិនពេញចិត្តបំផុតក្នុងចំណោមសម្រាប់គូរបស់អ្នកដឹកនាំរឿង tu_piyawadee ជាមួយតារាសម្តែងប្រុស mawin_twp ដែលបន្ទាប់ប្រកាសថានឹងរៀបកាជាមួយគ្នាតារាប្រុសជួបតែពាក្យរិះគន់តេះដៀលថាគាត់ចាំតែតោងស្រីអ្នកមាន មិនបានស្រលាញ់ដោយបេះដូងឡើយ។
ចុងក្រោយទាំងពីរនាក់ពិសោធអោយដឹងថាស្នេហារបស់ពួកគេជាស្នេហាពិតប្រាកដដោយកម្មវិធីភ្ជាប់ពាក្យ និងពិធីមង្គលកាយ៉ាងអធិកអធម។ ថ្ងៃនេះលោក mawin_twp អាចដឹកដៃនារីដែលខ្លួនស្រលាញ់បំផុតចូលរោងជ័យដោយមិនមាននរណាហ៊ានរិះគន់សូម្បីមួយមាត់ ផ្ទុយទៅវិញមានតែអ្នកចូលមកសម្តែងក្តីរីករាយ។
ហើយប្រធានបទដែលត្រូវតែលើកមកនិយាយនោះគឺឈុតកូនក្រមុំរបស់អ្នកនាង tu_piyawadee ជាឈុតប្រណិតបំពាក់ដោយគ្រឿងពេជ្រតពីប្រែនល្បី “Patarasiri” ដែលមានតម្លៃដល់ទៅ ១០០លានបាត។ រូបភាពគូប្រកបដោយក្តីសុខ និងតម្លៃឈុតកូនក្រមុំពេលនេះកំពុងធ្វើអោយបណ្តាញអ៊ិនធឺណែតរសប់ប្រទេសថៃស្ទើរផ្ទុះតែម្តងហើយនាពេលនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា