តោះមកមើលគូជីន ដែលបែកគ្នាហើយស្ទើរត្រូវចេញពីបុស្តិ៍ដើម្បីគេចមុខមិនអោយជួប!

មានគូតួឯកប្រុសតួឯកស្រីច្រើនគូណាស់ដែលសម្តែងរឿងរួមគ្នាហើយធ្វើអោយទស្សនិកជនចាប់ផ្តើមផ្គូផ្គង ជីនរហូតចាប់ផ្តើមមានទំនាក់ទំនងលើសពីមិត្ត ប៉ុន្តែទៅមិនដល់ត្រើយឈ្លោះរហូតក្លាយជាសត្រូវនឹងគ្នា។ ខាងក្រោយនេះជាគូតារាប្រុសស្រីដែលធ្លាប់មានពត៌មានធំជាមួយគ្នា:
1. គូ Mark-Mint ទាំងពីរនាក់ធ្លាប់បណ្តោយតាមសំលេងគាំទ្ររបស់ហ្វែនខ្លាប់ប៉ុន្តែមិនបានបន្តទៅវ៉ែងឆ្ងាយព្រោះមានជំលោះធ្ងន់ធ្ងរដល់កម្រិតក្រុមគ្រួសារទៀតផង ពេលនេះទោះបីតារាប្រុសចេញមុខសុំទោសម្តាយរបស់កញ្ញា មីនឆាលីដា ហើយយ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងរបស់តារាប្រុសស្រីមិនអាចត្រឡប់មកដូចដើមបានឡើយ បើជៀសបានសូមមិនជួបមុខគ្នា។
2. គូ Sean-Esther ដែលធ្វើអោយហ្វែនខ្លាប់ពេញចិត្តខ្លាំងតាំងពីសម្តែងរឿងដំបូងជាមួយគ្នា អ្នកគាំទ្រគូជីនបន្តបញ្ចុះបញ្ចូលអោយទាំងពីរនាក់ស្រលាញ់គ្នា រហូតតួឯកប្រុសប្រកាសចង់ញែរកញ្ញា Esther មែនទែនប៉ុន្តែមិនអាចទៅរួមព្រោះម្តាយរបស់ខាងស្រីប្រកាសយ៉ាងច្បាស់ថាមិនចូលចិត្តលោក Sean។ បច្ចុប្បន្ននរណាក៏បានដឹងដែលថាតារាស្រីមិនព្រមសម្តែងរឿងជាមួយលោក Sean ជារៀងរហូត។

3. គូ Boy-Margie, Alek-Joy, និង Pope-Bella ជាគូជីនដែលហ្វែនខ្លាប់ធ្លាប់សប្បាយចិត្តគិតថាពួកគេនឹងអាចទៅរួច ប៉ុន្តែបញ្ចប់ដោយការលាគ្នាយ៉ាងស្ងាត់ៗ និងចាប់ផ្តើមប្រកាសមុខម្ចាស់បេះដូងថ្មីរៀងៗខ្លួន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា