សមត្ថភាពរាប់មិនអស់!! កញ្ញា Davikah កន្ត្រាក់អារម្មណ៍ទស្សនិកជនដោយការបង្កើតក្រុមរាំ!

កញ្ញា Davikah ជាតារាសម្តែងស្រីថៃដែលគ្រប់គ្នាគោរពនិងស្ងើចសសើរព្រោះនាងមិនមែនមានជំនាញ ឬសមត្ថភាពចំពោះរឿងតែម្យ៉ាងឡើយ នាងចេះជំនាញសិល្ប: ជំនាញពាក់ព័ន្ធជាមួយពាណិជ្ជកម្ម កាធ្វើធុរកិច្ច ហើយចុងក្រោយទស្សនិកជនភ្ញាក់ផ្អើលជាមួយចង្វាក់រាំរបស់នាងជាខ្លាំង រាំបានល្អដូចក្រុមរាំជំនាញ!
នៅក្នុងអ៊ិនស្តាក្រាមរបស់តារាស្រី មានផុសវីដេអូបង្ហាញពីក្រុមរាំស្រីដែលកំពុងរួមដៃគ្នាបញ្ចេញសមត្ថភាពថ្មី ដោយក្នុងនោះមានកញ្ញា​ Davikah ជាមេក្រុមដែលរាំបានល្អហើយត្រូវចង្វាក់ទាំងអស់ ឃើញហ្វែនខ្លាប់ដង្ហែរក្បួនសុំចូលក្រុមយ៉ាងច្រើកុះករ ។
ផុសរបស់កញ្ញា Davikah ទាក់ទាញអារម្មណ៍របស់របស់អ្នកប្រើប្រាស់អ៊ីធឺណែតបានរាប់សែននាក់ក្នុងរយ:ពេលត្រឹមតែមួយម៉ោង អ្នកទាំងអស់នោះចូលមកខមមិនសសើរសមត្ថភាពរាំរបស់តារាស្រី ហើយស្ងប់ស្ងែងការដែលនាងចេះឆ្លៀតពេលស្វែងរកជំនាញថ្មីៗអោយខ្លួនឯងជានិច្ច។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា