គួរទស្សនា!! រឿង Little Women កំពុងក្លាយជាចំណាប់អារម្មណ៍របស់មនុស្សទូទាំងពិភពលោក!

កំពុងទាក់ទាញអារម្មណ៍ទស្សនិកជនទូទាំងពិភពលោកបានយ៉ាងជោគជ័យសម្រាប់ “Little Women” រឿងភាគរបស់ប្រទេសកូរ៉េខាងត្បូងដែលផ្តល់ចំណេះដឹង បទអបរំ និងរស់ជាតិជីវិតជាច្រើនអោយអ្នកតាមដាន។ ចុងក្រោយនៅក្នុងសប្តាហ៍បញ្ចប់នៃការចាក់ផ្សាយអោយទស្សនារឿងថ្មីនេះឡើងកូដដល់ជាប់ចំណាត់ថ្នាក់លេខ១ជា K-Drama ដែលមានមនុស្សនិយាយដល់ច្រើនបំផុត។

ដូចបានជម្រាបជូនខាងលើរឿង “Little Women” ជាប្រភេទសាច់រឿងដែលអប់រំមនុស្សដោយពឹកផ្អែកលើហេតុការណ៍ដែលអាចកើតមានឡើងពិតប្រាកដនៅក្នុងសង្គមបច្ចុប្បន្ន អ្នកតាមដានរឿងនេះនឹងទទួលបានគំនិត វិធីសាស្រ្តយកខ្លួនចេញអោយផុតពីគ្រោះថ្នាក់ដែលគ្រប់គ្នាមិនធ្លាប់គិតថាវាជាគ្រោះថ្នាក់។
តារាសម្តែងដែលបានចូលរួមធ្វើអោយសាច់រឿងកាន់តែពិសេសសុទ្ធសឹងជាសិល្ប:ករសិល្ប:ការិនីលំដាប់ខ្ពស់ៗប្រចាំប្រទេស ពួកគេរួមដៃគ្នាធ្វើអោយគ្រប់យ៉ាងកាន់តែច្បាស់ ងាយយល់ ហើយទាញសច្ចេតនារបស់អ្នកទស្សនាអោយខឹង ស្រក់ទឹកភ្នែក អាណិត ក្តុកក្តួលតាមពួកគេបានយ៉ាងអស្ចារ្យ។ សម្រាប់មិត្តអ្នកអានដែលចង់ដឹងថារឿង “Little Women” ល្អកម្រិតណាអាចចូលទស្សនាបាននៅក្នុង Netflix នាពេលនេះ!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា