ចាត់ទុកជាតួឯកស្រីដែលទទួលបានការងារនិងការគាំទ្រកាន់តែច្រើនទៅៗពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់កញ្ញា buanalinthip ដែលបានសម្រេចចិត្តចេញពីបុស្តិ៍លេខ៣ ដើម្បីក្លាយខ្លួនជាតារាស្រីសាធារណ:។ ថ្មីៗនែះហ្វែនខ្លាប់របស់របស់តារាស្រីកំពុងរងចាំទស្សនារឿងថ្មីរបស់នាងក្នុងទូរទស្សន៍បុស្តិ៍លេខ៣១យ៉ាងអន្ទះសាព្រោះរឿងនេះនាងសម្តែងជាមួយតួឯកប្រុសជំនាន់ថ្មីដ៏ល្បីល្បាញម្នាក់។

តួឯកប្រុសជំនាន់ថ្មីលោក newwiee ជាមួយកញ្ញា buanalinthip ជួបសម្តែងរួមគ្នាជាលើកដំបូងក្នុងរឿង “มณีพิศวาส” ដែលទើបតែបានរៀបចំកម្មវិធីបួងសួងសុំចុះថតកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។ អ្នកទាំងពីរបានអោយសម្ភាសន៍ថានេះជាសាច់រឿងថ្មីដែលធានាថាទស្សនិកជនទាំងអស់គ្នានឹងចូលចិត្ត ក៏ដូចជាជក់ចិត្តយ៉ាងជាក់ច្បាស់ព្រោះពួកគេនឹងធ្វើអោយអស់ពីសមត្ថភាព។

បន្ទាប់ពីឃើញរូបភាពគូរបស់តួឯកប្រុសតួឯកស្រីហើយ បណ្តាអ្នកគាំទ្រនាំគ្នាចូលមកសសើរថាសមគ្នា និងនិយាយថារឿង “มณีพิศวาส” មុខជាក្លាយជារឿងដែលមាន Rating ខ្ពស់ មានចំនួនអ្នកទស្សនាច្រើនដាច់គេ ហើយហ្វែនខ្លាប់គូជីន Bua-Neww នឹងកើតមានឡើងភ្លាមៗបន្ទាប់ពីរឿងនេះចេញចាក់ផ្សាយ។
អត្ថបទដោយ សា



