ថ្មីៗនេះមានរឿងគួរអោយខ្លាចមួយបានកើតឡើងចំពោះនារីស្រស់ស្អាត gracekanklao បណ្តាលអោយនាងស្លុតចិត្តគាំងធ្វើអ្វីមិនចេញនោះឡើយ។ តារាស្រីបានផ្តល់ពត៌មានទៅកាន់ប៉ូលីសហើយ បានផុសប្រាប់អោយគ្រប់គ្នាប្រយ័ត្នប្រយែងមុនទិញរបស់ប្រែនត្រូវត្រួតពិនិត្យអោយបានច្បាស់កុំអោយទីញប៉ះរបស់ចោរ។

កាលពីថ្ងៃទី ៧ ខែតុលានេះតារាស្រីបានផុសប្រាប់នៅក្នុងអ៊ិនស្តាក្រាមរបស់ខ្លួនថា “កាលពីយប់មិញនេះមានក្រុមចោរគាស់ចូលផ្ទះលួចយករបស់មានតម្លៃជាច្រើនប្រភេទគិតរួមហើយអស់ប្រហែលជាង ៣ លានបាន (ក្នុងផុសរបស់តារាស្រីមានប្រាប់ថាបាត់អីខ្លះយ៉ាងលំអិត)។ ខណ:នេះកញ្ញា gracekanklao បានបញ្ជូនពត៌មាននិងដាក់ពាក្យបណ្តឹងដើម្បីតាមចាប់ជនខិលខូចនោះ និងតាមចាប់បានរួចរាល់ហើយ។

នៅក្នុង Caption តារាស្រីបានបញ្ជាក់ថានាងនិងសមាជិកគ្រួសារទាំងអស់មានសុវត្ថិភាពមិនមាននរណាត្រូវគេធ្វើបាបឡើយ លើសពីនោះទៅទៀតនាងបានផ្តាំផ្ញើរដល់អ្នកចូលចិត្តទិញរបស់ប្រែនទាំងអស់សូមអោយពិនិត្យរបស់អោយបានត្រឹមត្រូវក្រែងលទិញប៉ះរបស់ដែលមានប្រវត្តិមិនល្អ។
អត្ថបទដោយ សា



