ជាតួឯកប្រុសមួយទៀតរបស់ប៉ុស្តិ៍លេខ៣ គឺ “Great Warinton” ដែលជាតារាសម្តែងដ៏ល្បីមួយរូប ដែលប្រឡូកក្នុងវិស័យសិល្បៈជាយូរណាស់មកហើយ និងមានស្នាដៃឆ្នើមមួយចំនួន ដែលរឿងរបស់គាត់មានប្រជាប្រិយភាពណាស់។ រវល់ពេញមួយឆ្នាំ ប៉ុន្តែរឿងស្នេហានៅលីវរហូតមានមិត្តភ័ក្តិនិងអ្នកគាំទ្រលាន់មាត់ ដោយសារតែគាត់គឺជាមនុស្សតែម្នាក់គត់ដែលនៅលីវក្នុងចំនោមមិត្តរបស់គាត់។
ថ្មីៗនេះបុរសសង្ហារូបនេះបានបើកចំហរតាមប្រព័ន្ធផ្សព្វផ្សាយថា ពេលនេះលោកនៅលីវ១០០%។ ព្រឹត្តិការណ៍នេះប្រិយមិត្តស្រីដឹងហើយក៏ញញឹមមែនអត់? មិនខូចចិត្ត ព្រោះមុននេះម្តាយរបស់ Great បានបង្ហោះប្រកាសទទួលយកកូនប្រសាស្រីដោយឲ្យមាស។ ប៉ុន្តែតើនារីម្នាក់នោះជាអ្នកណានឹងដណ្តើមយកបេះដូងរបស់ Great នៅថ្ងៃអនាគត? យើងត្រូវរង់ចាំតាមដាន។
After Footer (Active) - damrei Mr1 Zone2
Eriya






