ចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយគ្នាយូហើយសម្រាប់តារាចម្រៀង noona ជាមួយលោក jr.joonior ដែលបានអភិវឌ្ឍន៍ពីហ្វែនខ្លាប់បទចម្រៀងមកជាមិត្តប្រុសយ៉ាងផ្លូវការណ៍។ បន្ទាប់ពីទាក់ទងគ្នាច្រើនឆ្នាំថ្ងៃនេះតារាប្រុសបានរៀបចំ Surprise ធំអោយមិត្តស្រីដែលធ្វើអោយមនុស្សទូទាំងបណ្តាញសង្គមនាំគ្នាចូលមកប្រាប់ថាចូលចិត្ត!

នៅក្នុងអ៊ិនស្តាក្រាមលោក jr.joonior បានបង្ហោះវីដេអូនដែលខ្លួនកំពុងបណ្តើរមិត្តស្រីដើរតម្រង់មកកាន់កាមេរ៉ាហើយលុតជង្គង់ចុះធ្វើដូចបម្រុងបំពាក់ចិញ្ចៀនសុំនាងរៀបកា ព្រមជាមួយសារសសេរថា “នៅទីបំផុតថ្ងៃនេះក៏បានមកដល់…ថ្ងៃដែលខ្ញុំលុតជង្គង់ចងខ្សែរស្បែកជើងអោយនូណានៅមុខកាមេរ៉ាបង្អួតមិត្តភក្តិ 😂😂”។

ដំបូងគ្រប់គ្នាត្រេកអរស្ទើរនាំគ្នាចូលខមមិនសម្តែងក្តីរីករាយដោយមិនចាំបាច់រងចាំអោយវីដេអូចប់ ប៉ុន្តែបន្ទាប់ពីមើលគ្រប់យ៉ាងរួចរាល់ហើយមិត្តភក្តិនិងអ្នកគាំទ្របែរចានាំគ្នាចូលសម្តែងក្តីហួសចិត្តជំនួសវិញ ព្រោះលោក jr.joonior មិនបានសុំនាងរៀបការទេលើកនេះ គាត់គ្រាន់តែពញ្ញាក់អារម្មណ៍ទាំងអស់គ្នាលេង។
អត្ថពទដោយ ដា



