ច្បាស់លាស់ខ្លាំងម្នាក់ទៀតហើយ!! លោក boy_pakorn នាំមិត្តស្រីចូលញ៉ាំអាហាររួមសមាជិកគ្រួសារទាំងអស់ជាលើកដំបូង!

ដំបូងឡើយហ្វែនខ្លាប់គិតថាភាពផ្អែមល្ហែមរបស់តារាសម្តែងប្រុស boy_pakorn និងមិត្តស្រីកញ្ញា fayefayeye គ្រាន់តែជាស្នេហាគ្រាដំបូងដែលឈ្លក់វង្វេងនឹងគ្នាទៅវិញទៅមកតែប៉ុណ្ណោះ បន្តិចទៀតពួកគេនឹងលែងស្វីតហើយ។ ប៉ុន្តែគ្រប់យ៉ាងកាន់តែផ្អែមទៅៗ ហើយចុងក្រោយតារាប្រុសបាននាំនាងទៅស្គាល់សមាជិកគ្រួសារជាផ្លូវការណ៍ហើយ!
ថ្មីៗនេះប្អូនៗរបស់លោក boy_pakorn នាំគ្នាផុសរូបជាមួយគ្រួសារដែលមានវត្តមានរបស់បងថ្លៃច្បងជាសមាជិកថ្មីយ៉ាងកក់ក្តៅ។ សមាជិកទាំងអស់របស់គ្រួសារទទួលស្វាគមន៍នាងដោយទឹកមុខញញឹម និងរីករាយធ្វើអោយបរិយាកាសអាហារជុំគ្រួសារថ្ងៃនេះពោពេញដោយក្តីស្រលាញ់ហើយក្តីសុខយ៉ាងក្រៃលែង។
សម្រាប់បណ្តាមិត្តភក្តិនិងក្រុមអ្នកគាំទ្ររបស់តារាគ្រប់រូបវិញនាំគ្នាចូលចុច Like, Comment សម្តែងក្តីរីករាយអោយកញ្ញា fayefayeye ដែលនៅទីបំផុតនាងអាចធ្វើអោយបុរសម្នាក់ប្តូរពីមនុស្សចិត្តរឹងមកជាបុរសដែលច្បាស់លាស់ជាមួយស្នេហាបានដល់កម្រិតនេះ។ មិនយូទេទាំងអស់គ្នាប្រហែលជានឹងបានដំណឹងល្អរបស់លោក boy_pakorn និងកញ្ញា fayefayeye ជាក់ជាមិនខាន!

After Footer (Active) - damrei Mr1 Zone2

អត្ថពទដោយ​ សា