Put-Jui ព្រមទទួលសារភាពថាធ្លាប់អស់សង្ឃឹមតែមិនធ្លាប់គិតចង់បោះបង់រឿងមាន PJ តូចព្រោះតែបានត្រៀមឈ្មោះសម្រាប់…..! មានរូបភាព

GFC ពន្លឺតែផ្លាស់ប្ដូរទឹកភ្នែកអោយក្លាយទៅជាស្នាមញញឹម Put-Jui ព្រមទទួលសារភាពថាធ្លាប់អង្ឃឹមតែមិនធ្លាប់គិតចង់បោះបង់ក្នុងការមាន  PJ តូច ព្រមទាំងបង្ហើបប្រាប់ពីឈ្មោះរបស់កូនប្រុសដែលបានត្រៀមទុកអោយរួចរាល់ហើយ

នៅពេលអនាគតលោកប៉ាអ្នកម៉ាក់ដៃថ្មី Jui Warataya និង Put Putthichai បានមកធ្វើជាភ្ញៀវកិត្តយសពិសេសក្នុងកម្មវិធី Club Friday Show ផលិតដោយ CHANGE2561 បានបើកចិត្តនិយាយរៀបរាប់ពីជីវិតក្រោយរៀបការ ជួបការសាកល្បងជាច្រើនក្នុងជីវិតគូរ គឺរឿងការមានកូន ព្រោះធ្លាប់គិតថាខ្លួនឯងគួតែងាយនិងមានកូន ប៉ុន្ដែផ្ទុយទៅវិញគឺពិបាកនិងមាន ក្នុងពេលដែលជួបបញ្ហាយើងប្រើវិធីអោបជំនួសលួងលោមគ្នាទៅវិញទៅមក លើកទឹកចិត្តអោយគ្នា ផ្ដល់កំលាំងចិត្តនិងមើលថែគ្នាយ៉ាងយកចិត្តទុកដាក់បំផុត រហូតបានឃើញពន្លឺដែលអាចផ្លាស់ប្ដូរទឹកភ្នែកទៅជាស្នាមញញឹមជំនួសវិញ

After Footer (Active) - damrei Mr1 Zone2

ពួកយើងបានសាកល្បងនិងព្យាយាមជាច្រើនលើកច្រើនសារក្នុងការមានទាយាទតូច មានការប្រឹក្សាយោបល់ពីក្រុមគ្រូពេទ្យយ៉ាងទៀងទាត់ រហូតដល់ពេលខ្លះពួកយើងអង្ឃឹមថាមិនអាចនិងមាន ប៉ុន្ដែអ្វីដែលយើងផ្ដល់កំលាំងចិត្តអោយគឺមិនបោះបង់ក្ដីស្រម៉ៃមួយនេះ ពួកយើងនៅតែបន្ដហើយបន្ដទៀតរហូតមកដល់ពេលនេះយើងក៏ទទួលបាននូវអ្វីដែលជាកាដូពិសេសក្នុងជីវិត ហើយពេលនេះយើងបានត្រៀមឈ្មោះអោយកូនតូចហើយៗ គឺយើងនិងហៅគាត់ថាជា PJ ដោយប្រើឈ្មោះពួកយើងទាំងពីរប៉ាម៉ាក់

អត្ថបទដោយ : នីត្តា