រកពីណាបានស្វាមីល្អបែបនេះ?! លោក jetsetseb ស្ទើរតែធ្វើការជំនួសភរិយាគ្រប់មុខក្រោយពេលមានបេប៊ី!

សម្រាប់តារាស្រី duearisara នាងធ្លាប់អោយនិយមន័យពាក្យថាស្វាមីថា “គ្រាន់តែជា Bonus” នាងមិនដែលត្រូវការស្វាមីដើម្បីមកទំនុកបម្រុងរឿងសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់ខ្លួនក៏ដូចជាក្រុមគ្រួសារឡើយ ដូចច្នេះហើយទើបចំណាយពេលសម្រិតសម្រាំងច្រើនមុនរៀបកា។ ជាលទ្ធិផលតារាស្រីរើសបានដៃគូជីវិតដែលល្អគួរជាទីកោតសសើរ បច្ចុប្បន្ននេះនរណាៗក៏ច្រណែននឹងជីវិតរបស់នាងដែល ព្រោះលោក jetsetseb យកចិត្តទុកដាក់ខ្លាំងចំពោះគ្រប់រឿងដែលពាក់ព័ន្ធជាមួយភរិយា!
មុនពេលរៀបកាលោកមហាសេដ្ឋីតែងតែធ្វើអោយមិត្តស្រីប្រាកដចិត្តថាគាត់ច្បាស់លាស់ គ្រប់ថ្ងៃសំខាន់គាត់តែងតែធ្វើរឿងពិសេសៗដែលអាចទាញយកស្នាមញញឺមមកដាក់លើមុខរបស់នាងបាន។ បន្ទាប់ពីរៀបកាហើយលោក jetsetseb សាងភាពស្និទ្ធស្នាលជាមួយក្រុមមិត្តភក្តិរបស់ភរិយា (ខុសពីទំលាប់ដែលគាត់ចូលចិត្តស្ងៀបស្ងាត់) លុះដល់ពេលមានបេប៊ីដំបូងជាមួយគ្នា តារាស្រីស្ទើរមិនចាំបាច់ធ្វើអ្វីសោះឡើយ ស្វាមីជាអ្នកទទួលបន្ទុកគ្រប់យ៉ាងធ្វើយ៉ាងណាអោយកូននិងភរិយាមានសុខភាពល្អ។
ចុងក្រោយបន្ទាប់ពីសម្រាលហើយមហាសេដ្ឋីពាន់លានម្នាក់នេះមើលកូន ពកូនប្រុស លេងជាមួយកូនស្ទើរគ្រប់ពេលវេលាដើម្បីជួយសម្រាលអោយអ្នកនាង duearisara មានពេលសម្រាក ហើយនៅពេលដែលនាងមានការងារក្រៅប្រទេសលោក jetsetseb ស្ម័គ្រចិត្តទៅតាមគ្រប់ទីកន្លែងដោយមិនខ្វល់ថាការងាររវល់យ៉ាងណា។ សរុបមកតារាស្រីរបស់យើងសំណាងបំផុត នាងទទួលបានគ្រប់យ៉ាងដែលនារីៗស្រម៉ៃចង់បាន!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា