ត្រូវប្រញាប់រកវិធីចាត់ការរឿងទឹកជនលិចនិងទៀតហើយ សម្រាប់តួឯកស្រីស្អាតអារម្មណ៍ល្អយ៉ាង Min Phichaya ដែលជាក់ស្ដែងបានបង្ហោះវីដេអូផ្លូវទៅផ្ទះចាប់ផ្ដើមទឹកលិច
ដោយនាងបានឈរមើលផ្លូវទឹកជនលិចហើយញញឹមដាក់កាមេរ៉ាយ៉ាងមានក្ដីសុខ ហើយនៅមានប្រយោគបញ្ជាក់ថា “ត្រូវគិតថាទៅផ្ទះវិញយ៉ាងម៉េចសិន #ស៊ូៗណាគ្រប់គ្នា” ក្រោយមកនាងបានដាក់បទចម្រៀងអមជាចម្រៀង សប្បាយៗៗៗ របស់ប៊ឺតធុងឆៃ អោយគ្រប់គ្នាបានស្ដាប់ទៀតផង
រឿងនេះហ្វេនៗអ្នកគាំទ្រដែលបានឃើញក៏ប្រញាប់ចូលទៅខមិនបញ្ចេញមតិយោបល់ជាច្រើន ហើយនៅប្រាប់ទៀតថាចាប់អារម្មណ៍ខុសកន្លែងហើយ ទឹកលិចអស់ហើយតែនៅសើចស្រស់ទៀត
អត្ថបទដោយ : នីត្តា

























