នេះហើយជាមូលហេតុដែល Yaya និង Nadech ស្រលាញ់គ្នាបានយូរអង្វែងមិនភ័យខ្លាចមានអ្នកណាមកជ្រែតជ្រែក! មានវីដេអូ
ញ៉ិកញ៉ក់ដាក់គ្នាចេញមុខចេញមាត់តាមបណ្ដាញសង្គមជាញឹកញាប់ សម្រាប់គូរស្នេហ៍តារាប្រុសស្រីល្បីឈ្មោះយ៉ាង Nadech Kugimiya និង Yaya Urassaya បន្ទាប់ពីខាងប្រុសចូលទៅខមិនបង្អាប់យ៉ាងផ្អែមល្ហែមថា “ស្អាតតើសង្សានរណា” ហើយក្រោយមកខាងស្រីក៏ឆ្លើតតបវិញភ្លាមៗថា “សង្សាបង Nadechនិង” ធ្វើអោយហ្វេនៗដែលបានឃើញប្រយោគឆ្លងឆ្លើយនេះហើយត្រជាក់ចិត្តត្រជាក់បេះដូងជាខ្លាំង ហើយណោពេលថ្មីៗនេះតួឯកស្រីយើង បានចេញមកបើកចិត្តផ្ដល់បទសម្ភាសន៍និយាយដល់រឿងខាងលើទាំងអិមអៀនថា
“មកពីគាត់សួរ វាជាខមិនសំណួរ ថាសង្សានរណាស្អាតម្លេស ទើបខ្ញុំឆ្លើយតបតាមធម្មតាៗថាជាសង្សាបងណាដេតនិងហើយ បើសួរថាពេលឆ្លើយអៀនទេ អត់ទេ (សើច) ទើបតែមកមានអារម្មណ៍នៅពេលក្រោយ គាត់បង្អាប់ខ្លួន ហើយយើងឆ្លើយទៅបែបត្រង់ៗ គ្រប់គ្នាបង្អាប់ខ្លាំងណាស់តែខ្ញុំអត់ដឹងរឿងអ្វីសោះ សប្បាយចិត្តដែលគ្រប់គ្នាសប្បាយ”
“ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍បងគាត់បង្អាប់ខ្ញុំញឹកណា អើ យូរៗទើបខ្ញុំឆ្លើយម្ដង ប្រហែលមកពីយើងមិនសូវបានជួបគ្នាច្រើនថ្ងៃ ខ្ញុំទៅធ្វើការនៅក្រៅប្រទេស ប៉ុន្ដែតាមពិតទៅយើងក៏កៀកកើយគ្នាស្អិតតើ បើសួរថាតើនរណាកៀកកើយនរណាមុន ខ្ញុំយល់ថាតែទាំងពីរអ្នកហ្នឹង ជាពិសេសនៅពេលចង់បានអ្វីមួយចឹង ក៏ទន់តិចអូសតិចកៀកតិច ហើយបងគាត់ក៏និយាយថា មានៗៗៗ ខ្ញុំក៏និយាយថា បានៗៗៗ វាជាកំលាំងចិត្តយូរៗជួបគ្នាម្ដង ត្រូវញ៉ិកញ៉ក់ដាក់គ្នាខ្លះហើយ ខ្ញុំជឿថានេះជាមូលហេតុដែលយើងនៅគង់វង់មកដល់សព្វថ្ងៃនេះ យើងខ្ជាប់ខ្ជួននិងផ្អែមល្ហែមដាក់គ្នាស្មើរចុងស្មើរដើម បារម្ភពីគ្នា ច្រើនថ្ងៃនឹកគ្នា ព្រោះតែម្នាក់ៗរវល់ដូចគ្នា”
“រ៉ឿងដំណើរកំសាន្ដជប់លៀងថ្ងៃខួបកំណើតលោកប៉ា តាមពិតទៅ ទៅធ្វើការ ហើយចំថ្ងៃខួបកំណើតលោកប៉ាល្មម សំណាងបានទៅជួបគ្នា ខ្ញុំមានកាដូជូនលោកប៉ា ប៉ុន្ដែមិនទាន់បានជូនទេ ព្រោះធ្វើមិនទាន់ហើយ កម្មុង់ធ្វើជាពិសេសតែមិនទាន់បានជូន ត្រៀមខ្លួនមិនទាន់ពិតមែន វាមិនធំដុំអ្វីណាស់ណាទេ លោកប៉ាគាត់សប្បាយចិត្តខ្លាំងណាស់ដែលបាននៅជួបជុំគ្រួសារ ខ្ញុំខ្លួនឯងក៏មិនបាននៅជុំថ្ងៃខួបកំណើតលោកប៉ាច្រើនឆ្នាំដែលហើយ ជិត 10 ឆ្នាំ បើសួរថាលោកប៉ាគាត់បារម្ភអ្វីពីខ្ញុំបំផុត ភាគច្រើនគឺរឿងសុខភាពគ្មានរឿងអ្វីផ្សេងនោះទេ ហើយលោកប៉ាវិញគាត់នៅរឹងមុំាល្អណាស់ ធ្វើដំណើរទៅមកៗ តែខ្ញុំនៅតែបារម្ភរឿងសុខភាពរបស់គាត់ដដែលនិងគាត់អាយុច្រើនហើយ ប៉ុន្ដែបេះដូងនៅក្មេងមើលទៅប្រហែលៗគ្នាទាំងគ្រួសារហ្នឹង”
អត្ថបទដោយ : នីត្តា





























