រឿងចប់តែទស្សនិកជននៅមិនទាន់អស់អាល័យ! គូ narinnarinrak-hussaweee នៅតែជាគូជីនដែលហ្វែនខ្លាប់ស្រលាញ់បំផុត!
បានចាក់ផ្សាយចប់បរិបូរណ៌ហើយសម្រាប់រឿង “บ่วงวิมาลา” របស់ស្ថានន៏យ៍ទូរទស្សន៍បុស្តិ៍លេខ៧ ដែលទទួលបានសំឡេងគាំទ្រច្រើនគួរសម មានដ្រាម៉ាវាយប្រហារតួឯកស្រីខ្លះ មិនពេញចិត្តសាច់រឿងខ្លះតែក៏បញ្ចប់ទៅដោយល្អ។ ដោយក្នុងចំណោមសាច់រឿងទាំងអស់អ្នកទស្សនាពេញចិត្តគូស្នេហ៍របស់ narinnarinrak-hussaweee ជាងគេបំផុតពីព្រោះពួគេផ្អែមល្ហែមធ្វើអោយទស្សនិកជនជឿថាជាស្នេហាមែនទែន។

នៅថ្ងៃដែលគ្រប់គ្នាជប់លៀងឆ្លងភាពជោគជ័យកញ្ញា narinnarinrak បានផុសរូបគូជាច្រើនសន្លឹកចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារសសេរថា “🙏🏻🤍រឿងចប់ដោយបរិបូណ៌ហើយ មុករីករាយខ្លាំងណាស់ដែលមានចំណែកនៅក្នុងរឿងនេះ អរគុណ @ch7hd_dramasociety ក្រុមហ៊ុន @ninobrothers_official @ningpanita បង @tohthep1963 និងក្រុមការងារទាំងអស់ដែលគាំទ្រ ឧបត្ថម្ភគ្រប់យ៉ាងរហូតមកទល់ពេលនេះ 🙏🏻☺️ #บ่วงวิมาลา #ch7hddramasociety”។

ផុសភ្លាមលោក hussaweee ចូលមកខមមិនរូបអ៊ីម៉ូជិ “🙌🙌🙌” អោយភ្លាម ចំណែកហ្វែនខ្លាប់គូជីនរបស់ពួកគេវិញគឺថានាំគ្នាចូលមកសម្តែងចំណាប់អារម្មណ៍បាក់ទឹកបាក់ដីថាមិនទាន់ចង់អោយចប់ ពួកគេនៅចង់បន្តមើស្នេហាដែលមានតែទិដ្ឋភាពស្វីតៗរបស់គូជីនមួយគូនេះបន្តទៀត។
អត្ថបទដោយ សា



