កូនប្រុសពៅរបស់ Lydia-Matthew ច្រមុះស្រួចតាំងតែទើបនិងកើតជះភាពសង្ហាតាំងតែពីប៉ុណ្នឹងទៅហើយចុះទំរាំកំលោះទៀត! មានវីដេអូ
អូន Deon កូនប្រុសពៅរបស់លោកប៉ាអ្នកម៉ាក់ល្បីឈ្មោះយ៉ាង Matthew Dean និងភរិយា Lydia Sarunrat ក្រោយពីសម្រាលកូនទីបីរួចកាលពីថ្ងៃទី 7 តុលា ពេលនេះសមាជិកគ្រួសារកំពុងតែឈ្លក់វង្វែងនិងព្រះអម្ចាស់តូចខ្លាំងណាស់
ក្រៅពីលោកប៉ាអ្នកម៉ាក់ហើយ បងៗយ៉ាង Dylan – Demi ក៏ឧស្សាហ៍ជួយគ្នាមើលប្អូនបីថ្នាក់ថ្នមទៅវិញទៅមកគ្មានឈប់ទេ នេះក៏ដោយសារតែភាពគួអោយស្រលាញ់របស់អូន Deon ដែលនរណាៗឃើញក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍ដែរ
កូនៗផ្ទះនេះមុខមាត់ស្អាតទាំងអស់ មើលរូបពេញៗបានកូនពៅទើបតែកើតមកសោះជះភាពសង្ហាទាក់ទាញបេះដូងហ្វេនៗពេញប្រទេសទៅហើយ ជាពិសេសច្រមុះនិងតែម្ដងស្រួចល្អណាស់កូនប្រុស ខណៈពេលនេះក៏មានហ្វេនៗបងៗជាច្រើនកំពុងតាមដានអាខោនអាយជីរបស់កំលោះតូចច្រើនណាស់ដែរហើយ
អត្ថបទដោយ : នីត្តា


















