ខ្លាំងប៉ុណ្ណាក៏ Blackpink នៅតែជួយសង្គ្រោះផលិតកម្ម YG មិនបាន

តាមប្រភពពត៌មានបានឲ្យដឹងថាការប្រគុំតន្ដ្រីទេសចរណ៍របស់ក្រុមនារី Blackpink ដែលមានឈ្មោះថា « In Your Area» គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ។ ប៉ុន្ដែចំណូលជាច្រើនដែលបានមកពីការលក់សំបុត្រ និងវត្ថុអនុស្សាវរីយជាច្រើននៅតែមិនគ្រប់គ្រាន់ទៅតាមអ្វីដែលផលិតកម្មចង់បាន។

ការប្រគុំតន្ដ្រីទេសចរណ៍របស់ពួកគេបានរាយការណ៍ប្រាប់ឲ្យដឹងថា អាចរកបានចំណូលរហូតដល់ទៅ ៦៥ លានដុល្លា ដែលជាចំនួនដ៏ច្រើនមួយ ប៉ុន្ដែចំណូលដល់ច្រើនមួយនេះនៅតែមិនអាចបំពេញតម្រូវការផលិតកម្ម YG បាននោះទេ ព្រោះថាមួយរយៈចុងក្រោយនេះផលិតកម្មមួយនេះបានខាតបង់ទឹកប្រាក់អស់ជាង ៦០ លានដុល្លារដោយសារតែការធ្លាក់ចុះនៃស្ដុករបស់ក្រុមហ៊ុន លើការត្រួតពិនិត្យពន្ធ និងរឿងរ៉ាវខុសច្បាប់ដែលឈានដល់ការឡើងតុលាការ។

 

ដូច្នេះហើយអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថា បញ្ហានេះនឹងត្រូវក្លាយជាបន្ទុកទៅដល់ក្រុមចម្រៀងនារី Blackpink ព្រោះថាក្រុមចម្រៀងមួយនេះបានក្លាយជាក្ដីសង្ឃឹមតែមួយគត់ក្នុងការរកប្រាក់ចំណូលមកឲ្យផលិតកម្ម។

ប្រភព៖ Koreaboo

អត្ថបទដោយ៖ ស្រីពេជ្រ