លោក hussaweee ជួបរឿងគួរអោយស្រក់ទឹកភ្នែកមួយកំឡុងពេលស្ម័គ្រចិត្តជួយសង្គ្រោះប្រជាជន!

គ្រោះធម្មជាតិទឹកជំនន់នៅប្រទេសថៃនៅតែបន្តកើនឡើង និងបន្តផ្តល់គ្រោះមហន្តរាយអោយគ្រួសារប្រជាជនស្លូតត្រង់ហើយក្រីក្រនៅតាមបណ្តាលខេត្តដដែល។ ស្ថាប័ន និងអង្គការជាច្រើនកំពុងរួមដៃគ្នាជួយសម្រាលទុក្ខលំបាករបស់ប្រជាជនទាំងអស់យ៉ាងសស្រាក់សស្រាំ ដោយមានតារាប្រុសល្បីបានចូលរួមចុះទៅជួយដលកន្លែងជាច្រើនលើកជាច្រើនសារបើទោះបីមានការងារត្រូវបំពេញច្រើនក៏ដោយ។
ចុងក្រោយនៅថ្ងៃទី 13-14 ខែតុលាថ្មីៗនេះលោក hussaweee បានឆ្លៀតពេលហោះហើរផ្ទាល់ពីទីក្រុងបាងកកទៅកាន់ខេត្តដើម្បីជួយក្រុមអ្នកចិត្តអាសារ ហើយក៏បានជួបហេតុការណ៍ដែលធ្វើអោយគាត់រញ្ជួយចិត្តស្រក់ទឹកភ្នែកខណ:កំពុងបំពេញភារកិច្ច។
តារាប្រុសបានធ្វើដំណើរទៅដល់ផ្ទះមួយដែលមានតែលោកតា អាយុ ៨២ ឆ្នាំរស់នៅតែម្នាក់ឯង ក្រោយពេលបានជួបសាកសួរសុខទុក្ខហើយលោកតាបានប្រាប់លោក hussaweee កូនៗរបស់គាត់បានបែកផ្ទះចេញគ្រប់គ្នានៅសល់តែគាត់ដែលត្រូវតស៊ូជីវិតជាមួយភ្នែកមានបញ្ហារងងឹតស្ទើរមើលអ្វីមិនឃើញ។ ស្តាប់ហើយនរណាក៏ក្តុកក្តួលដែលព្រោះលោកតាអាចនឹងកាន់តែលំបាកបើក្រុមអ្នកសង្គ្រោះទៅយឺតជាងនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា