ស្ងាត់ៗ “Mew Nittha” និងស្វាមីបង្ហោះរូបជាមួយព្រះអង្គម្ចាស់ប្រុយណេហ្វេនៗច្រណែនព្រាតសំខាន់ព្រះអង្គម្ចាស់កៀកកើយ Mew អត់ក្រែងចិត្តប្ដីគេសោះ! មានរូបភាព
Mew Nittha បណ្ដើរស្វាមីទិញសំបុត្រយន្ដហោះៗទៅមើលការប្រកួត F1 ដល់ប្រទេសសិង្ហបុរី ប៉ុន្ដែរូបភាពបរិយាកាសដ៏គួអោយចាប់អារម្មណ៍គឺការថតរូបជាមួយព្រះអង្គម្ចាស់ប្រទេសប្រុយណេ
តារាសម្ដែងស្រីស្អាតអ្នកម៉ាក់កូនមួយ Mew Nittha សុំទុកកូនមួយលែកសិន សុំបណ្ដើរប្ដីបែបក្រមុំកំលោះហោះហើរទៅមើលការប្រកួតក្នុងប្រទេសសិង្ហបុរី អាចនិយាយបានថាលួចកូនទៅដើរលេងតិចតូច ហើយ ម៉ាក់ៗរូបស្រស់នបានប្រមូលយករូបភាពស្អាតមកផ្ញើរហ្វេនៗបានមើលទាំងអស់គ្នាផងដែរ
ដោយមើលតាមរូបភាពរបស់ Mew បានបង្ហោះនៅក្នុង IG ធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំង ព្រោះនាងហើយនិងស្វាមីមានសំណាងបានថតរូបជាមួយនិង ព្រះអង្គម្ចាស់ Abdul Mateen កំលោះរូបសង្ហាប្រចាំប្រទេសព្រុយណេ គ្រប់គ្នាដែលបានឃើញចុចឡាយអោយភ្លាមៗពេញចិត្តនិងរូបភាពនិងខ្លាំងណាស់
ទាំងអស់នេះព្រះអង្គម្ចាស់ ទ្រង់គឺជាព្រះអង្គម្ចាស់ក្នុងបេះដូងនារីៗជាច្រើនទូរទាំងពិភពលោក ហើយក៏មានអ្នកតាមដានក្នុង IG រហូតដល់ 2.3 លាននាក់
អត្ថបទដោយ : នីត្តា


















