Mickey ប្តី Jennie ឡើងប៉ុស្ដន៍ប៉ូលីសភ្លាមៗសុំមើលមុខអ្នករិះគន់កូនស្រីខ្លួនថែមទាំងធ្វើរឿងមួយនេះ! មានវីដេអូ
គឺជាគ្រួសារមួយទៀតដែលចេញមកការពារកូនពីការមើលងាយរិះគន់នៅលើបណ្ដាញសង្គម សម្រាប់ Janie Alphat និងស្វាមី Mickey Non កាលពីឆ្នាំ 2020 ទាំងពីរនាក់បានដំណើរការប្ដឹងចាប់អ្នកចូលចិត្តសរសេរមិនគិតនៅលើបណ្ដាញសង្គម ហើយជាពិសេសគឺយករូបភាពគ្រួសាររបស់នាងទៅកាត់តហើយផុសនៅលើបណ្ដាញសង្គមអនឡាយ បន្ទាប់ពីមានអ្នកចូលមកខមិនក្នុងលក្ខណៈមើលងាយរិះគន់ និងបំពានលើកូនស្រីតាមរយៈសកម្មភាពមួយនេះ
ជាក់ស្ដែង (13 តុលា 2022) ពត៌មានប៉ុស្ដិ៍លេខ 3 បានរាយការណ៍ថា Mickey Non ស្វាមីរបស់ Janie រួមមានអ្នកម៉ាក់របស់លោក បានធ្វើដំណើរទៅ ប៉ុស្តិ៍នគរបាល Wang Thonglang ដើម្បីសួរនាំជនសង្ស័យម្នាក់ក្នុងចំណោម១០នាក់ តាមការកោះហៅក្នុងករណីបំពានពាក្យសម្ដីរិះគន់មើលងាយ សមត្ថកិច្ចអាចតាមចាប់បាននៅខេត្ត Phichit កាលពីថ្ងៃទី 12 តុលា ហើយកន្លងមក ដែលយោងទៅសារភាពពេញមួយការចោទប្រកាន់
ទាំងអស់នេះ Mickey បានបង្ហាញថា ថ្ងៃដែលមកប៉ុស្ដិ៍ប៉ូលីសដើម្បីចង់មើលមុខសង្ស័យ ហើយចង់ដឹងពីមូលហេតុដែលពួកគេហ៊ានប្រមាថមើលងាយក្មេង ក្រោយពីសាម៉ីខ្លួនបានជជែកជាមួយជនសង្ស័យក៏អះអាងថា ឃើញសមាជិកក្នុងក្រុមធ្វើហើយទើបខ្លួនធ្វើតាមខ្លះ ហើយក៏ធ្វើបែបនេះច្រើននាក់ ហើយម្នាក់ៗដែលធ្វើបែបនេះមានអាយុមកតិចក្រោម 30 នោះទេ មិនគិតថាពួកគាត់គិតបានតែបែបនេះនោះទេ
អត្ថបទដោយ : នីត្តា










