ទាក់ទងមើលចិត្តគ្នាបានមួយរយៈធំហើយ សម្រាប់គូរស្នេហ៍តារាប្រុសស្រី Tono Phakin និង Nicha Natthanicha ដោយកន្លងមកអ្នកទាំងពីរតែងតែមានសកម្មភាពឬរូបភាពផ្អែមល្ហែមបង្ហោះចេញមកជាញឹកញាប់នៅលើបណ្ដាញសង្គមដើម្បីអោយហ្វេនៗបានដឹងបានមើលបានតាមដាន
ខណៈពេលនេះខាងប្រុសក៏កំពុងត្រៀមបង្កើតគម្រោងហែលទឹកឆ្លងកាត់ទន្លេមេគង្គ ដើម្បីទទួលលុយបរិច្ឆេគក្នុងគោលបំណងជួយដល់មន្ទឺពេទ្យខ្វះខាត ហើយរឿងនេះក៏មានការរិះគន់និងប្រឆាំងពីបណ្ដារមហាជនលើបណ្ដាញសង្គមខ្លះៗដែរ ព្រោះវាអាចនិងបង្កអោយមានគ្រោះថ្នាក់ ប៉ុន្ដែសាម៉ីខ្លួនមិនខ្វល់ហើយនៅតែបន្ដធ្វើ ហើយនៅពេលនេះចំនួនលុយបរិច្ឆាគឡើងដល់ 3 លានបាតហើយ
នៅពេលថ្មីៗនេះ (13 តុលា 2022) កំលោះ Tono ទើបនិងចេញមកចែករំលែកក្នុង IG ខណៈពេលបណ្ដើរមិត្តស្រី Nicha ទៅញុំបាយជាខណៈប៊ុហ្វេ ហើយនៅក្នុងវគ្គមួយ ខាងប្រុសក៏បានហើបមាត់សួរ Nicha ថា “ខ្មាស់គេទេពេលទាក់ទងជាមួយបងចឹង ដូចជាពេលបងប្រកាសទទួលលុយបរិច្ឆាគជួយដល់មន្ទឺពេទ្យដែលខ្វះខាត់ ខ្មាស់គេទេ?”
ហើយខាងស្រីក៏តបវិញភ្លាមៗថា “ខ្មាស់អីគេ អ្វីដែលយើងអាចជួយគេបានយើងក៏ជួយទៅ យើងអត់បានបង្ខំនរណាទេ ជួយបានយើងក៏ជួយ” ទាំងអស់នេះក៏មានអ្នកគាំទ្រ ចូលទៅខមិនផ្ដល់កំលាំងចិត្តដល់អ្នកទាំងពីរយ៉ាងច្រើន
អត្ថបទដោយ : នីត្តា
















