ខុសពីការគិត!! បើកបង្ហាញផ្ទះរបស់តារាស្រី Pinkysavika ដែលគ្រប់គ្នាធ្លាប់គិតថានាងមុខជារស់នៅក្នុងវីឡាដូចតារាដទៃ!
នៅមិនទាន់ទទួលការអនុញ្ញាតអោយចេញបង្ហាញមុខជាសាធារណ:តាមបណ្តាញសង្គមឡើយសម្រាប់តារាស្រី pinkysavika ដែលកាលពីពាក់កណ្តាលខែសីហាកន្លងទៅនេះនាងត្រូវសមត្ថកិច្ចចាប់ឃុំឃាំងភ្លាមៗដោយមិនអោយនរណាមកធានាចេញ ព្រោះនាងពាក់ព័ន្ធផ្ទាល់ខ្លាំងជាមួយរឿងក្តី Forex 3D។

ថ្មីៗនេះខណ:ភ្ញាក់ងារ DSI កំពុងតាមសឺបអង្កេតសម្រេចរឿងក្តី ផេកល្បីដែលមាននាទីរួបរួមជនរងគ្រោះ ឈ្មោះ “รวบรวมผู้โดนโกง จาก Forex 3d” បានបង្ហោះរូបភាពផ្ទះរបស់តារាស្រី ធ្វើអោយទស្សនិកជនជាពិសេសហ្វែនខ្លាប់តក់ស្លុតជាខ្លាំងព្រោះកញ្ញា pinkysavika មិនបានមានជីវិតសម្បូរសប្បាយ មានផ្ទះធំរស់នៅយ៉ាងមានផាសុខភាពដូចគេនោះឡើយ។

ផ្ទះរបស់តារាស្រី pinkysavika ស្រដៀងនឹងផ្ទះល្វែងៗជុងៗបែបសាមញ្ញៗ ផ្នែកខាងក្នុងក៏មិនបានបំពាក់ដោយគ្រឿងសង្ហាររឹម ឬរបស់ប្រើប្រាស់បច្ចេកវិទ្យាអ្វីទាំងអស់ និយាយរួមទៅធម្មតាបំផុត។ ឃើញហើយមហាជននាំគ្នាលាន់មាត់ “លោកអើយឃើញជាតារាស្មានតែរស់នៅក្នុងផ្ទះដែលមានតម្លៃយ៉ាងហោចណាស់ ២០លានបាត? ជីវិតពិតរបស់នាងគួរអោយអាណិតណាស់បើធៀបជាមួយតារាដទៃ!”។
អត្ថបទដោយ សា



