ម្តាយ-កូន និយាយគ្នាដោយប្រើភាសាអាវតា!! លួចថតបានរឿងប្លែកពេលតារាស្រី chomismaterialgirl និងអូនអាប៊ីហ្កេលពេលនៅតែពីរនាក់!
អូន Abigail ត្រូវបានគេចាត់ទុកជាតារា Super Star ជំនាន់កូនៗដោយកាន់តែធំកាន់តែមានប្រជាប្រិយភាព មានអ្នកតាមដានគាំទ្រកាន់តែច្រើន ហើយមានចំនួន like មិនដែលក្រោមខ្ទង់សែនឡើយនៅក្នុងអ៊ិនស្តាក្រាម។ ចុងក្រោយផុសថ្មីដែលទើបតែបង្ហោះអោយគ្រប់គ្នាបានឃើញ ផ្ទុះខ្លាំងមានអ្នកយកទៅចែកចាយបន្តជាច្រើនសន្ធឹកសន្ធាប់ព្រោះភាសារបស់ម្តាយកូនមួយគូនេះ។

នៅក្នុងអ៊ិនស្តាក្រាមរបស់កញ្ញា ploychava (មិត្តស្និទ្ធស្នាលរបស់តារាស្រី) បានផុសរូបនិងវីដេអូរបស់អូនអាប៊ីហ្កេល ព្រមជាមួយ Caption សសេរថា “បងហ្កេល និងភាសារ avatar 🎃👽👾”។ ក្នុងវីដេអូនោះមានបង្ហាញពីការសន្ទនារវាងអ្នកម៉ែ @chomismaterialgirl ជាមួយកូនស្រីដែលប្រើភាសាអីក៏មិនដឹង យល់គ្នាតែពីរនាក់ម្តាយកូនគេ។

ឃើញហើយក្រុមតារាៗ និងបណ្តាលអ្នកគាំទ្ររបស់អូនអាប៊ីហ្កេលអស់សំណើចព្រោះពួកស្តាប់មិនយល់ តែមើលទៅកូនស្រីពៅដូចជាស្តាប់បាន និងយល់សម្តីរបស់អ្នកម្តាយទាំងអស់។ ក្រៅពីអស់សំណើចហ្វែនខ្លាប់ក៏បាននាំគ្នាចូលមកសម្តែងក្តីស្រលាញ់អោយកូនស្រីរបស់អ្នកនាង chomismaterialgirl ច្រើនបែកជាអូហូជាស្ទឹងដូចរាល់ដង មិនមាននរណាបដិសេដភាពគួរអោយស្រលាញ់របស់ អូន Abigail បានឡើយ។
អត្ថបទដោយ សា



