ផ្អែមឥតល្ហែរ!! មិនខ្ចីអាណិតចិត្តអ្នក Single តារាស្រី bow_maylada ផុសសារពិសេសជូនមិត្តប្រុសជាបន្ត!

តារាស្រី Mewnittha ជាមិត្តរួមការងារទើបតែចេញមុខប្រាប់ថាជ្រេញពួកគេថ្មីៗនេះទេសម្រាប់គូរបស់លោក lekteeradetch និងតារាស្រី bow_maylada ជាគូស្នេហ៍តារាដែលតែងកសាងបរិយាកាសផ្អែមល្ហែមគ្រប់ពេលដែលបានជួបគ្នា។ ចុងក្រោយបន្តរ៉ូមែនទិកជាសាធារណ:នៅតាមបណ្តាញសង្គមខណ:ពេលមិនបានជួបគ្នាផ្ទាល់ ធ្វើអោយមនុស្សរាប់សែននាក់ច្រណែន។
មួយម៉ោងមុននេះកញ្ញា bow_maylada បានផុសរូបគូពីរសន្លឹកចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption ស្វីតសសេរថា “ហើយក៏មានរូបគូរបស់យើង 😜💞 #សង្សារខ្ញុំគួរអោយស្រលាញ់ខ្លាំង #แฟนผมน่ารัก”។ បន្ទាប់មកទៀតតារាប្រុសបានចូលមកបន្ថែមជាតិស្ករនៅក្នុងប្រអប់ខមមិនថា “តាវឆ្កួត (តាវកន្លែងនេះមានន័យថាអូនសំលាញ់តែស្ថិតក្នុងទម្រង់ដែលផ្អែមហើយគួរអោយខ្នាញ់ជាង “អូន សំលាញ់”)។
ផុសរបស់តារាស្រីមួយនេះមានមនុស្ស Like ជិតពីរសែននាក់ក្នុងរយ:ពេលមួយម៉ោង ហើយមានហ្វែនខ្លាប់រាប់ម៉ឺននាក់ចូលមកខមមិនប្រាប់ថាពួកគេជាមនុស្សងប់ងល់នឹងស្នេហាលំដាប់ “ប្រូ”។ មួយចំនួនទៀតក៏ចូលមកខមមិនប្រាប់ថាគួរអោយស្រលាញ់ គួរឆាប់ចេញរឿងភាគដែលមាន lekteeradetch-bow_maylada ជាតួឯកប្រុសស្រីក្នុងពេលឆាប់ៗនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ​ សា