គីមីណូតុ🌹!! លោក holyhaein ធ្វើដំណើរទៅគាំទ្រតួឯកស្រីរបស់ខ្លួន (JISOO​ សមាជិកក្រុម Blackpink) ដោយចំហរជាផ្លូវការណ៍!

ជាគូតួឯកប្រុសតួឯកស្រីដែលហ្វែនខ្លាប់ទូទាំងពិភពលោកគាំទ្រអោយស្រលាញ់គ្នាមែនទែនសម្រាប់គូរបស់លោក holyhaein និងកញ្ញា JISOO ដែលសម្តែងសមដូចមែនទែននៅក្នុងរឿង “Snow Drop”។ ចុងក្រោយទាំងអ្នកគាំទ្ររបស់តារាសម្តែងប្រុស ទាំង Blinks នាំគ្នារំភើបបិទមាត់មិនជិតព្រោះរូបភាពផ្អែមល្ហែមដែលកើតមានឡើងក្នុងឆាកប្រគុំតន្រ្តីរបស់ក្រុម Blackpink។
លោក holyhaein បានធ្វើដំណើរទៅចូលរួមដោយផ្ទាល់ថែមចូលទៅជួបនិងផ្តល់កំលាំងចិត្តអោយកញ្ញា JISOO ដល់ឆាកខាងក្រោយយ៉ាងរ៉ូមែនទិក។ ជួបហើយទាំងពីរនាក់ថតរូបគូ បន្ទាប់មកតារាប្រុសបាននាំយករូបទាំងអស់នោះមកផុសចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយពាក្យផ្តល់កំលាំងចិត្តជាច្រើនអោយដៃគូ។
ហ្វែនខ្លាប់ទូទាំងពិភពលោកនាំគ្នាហោកញ្ជ្រាវ ហើយនាំយករូបទាំងអស់នោះមកផុសបន្តព្រមជាមួយសារសសេរទំនងថា “ទីបំផុតថ្ងៃនេះក៏បានមកដល់”, “សុបិន្តប្រហែលនឹងក្លាយជាកាពិតក្នុងពេលឆាប់ៗនេះ”, និងខមមិនគាំទ្រអោយលោក holyhaein និងកញ្ញា JISOO ស្រលាញ់គ្នាជាច្រើនផ្សេងទៀត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា