បានធ្វើអោយទស្សនិកជនភ្ញាក់ផ្អើលច្រើនសម្បើមណាស់សម្រាប់ពត៌មានដែលថាស្ងាត់ៗតួឯកប្រុស ko_vasin ត្រូវគេបញ្ឈប់ពីស្ថាននីយ៍៍ទូរទស្សន៍ភ្លាមៗដោយមិនបានត្រៀមខ្លួន។ ដោយបន្ទាប់ពីឃើញតារាប្រុសទៅបង្ហាញវត្តមាននៅក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ផ្សេង ខាងបុស្តិ៍លេខ៧ចេញលិខិតខ្លីប្រកាសនៅក្នុងផេកផ្លូវការណ៍ថាខ្លួនបានបញ្ចប់កុងត្រាជាមួយលោក ko_vasin ចាប់បីថ្ងៃចេញលិខិតនេះតទៅ។

ហេតុការណ៍នេះបានធ្វើអោយតារាសិល្ប:ករសិល្ប:ការិនីជាច្រើនបាននាំគ្នាចូលមកផ្តល់កំលាំងចិត្តអោយតារាសម្តែងប្រុសរូបសង្ហារម្នាក់នោះយ៉ាងច្រើនកុះករ។ ក្នុងខមមិនទាំងអស់ ហ្វែនខ្លាប់សង្កេតឃើញថាសាររបស់លោក moodilok តារាសម្តែងជើងចាស់ដែលនរណាៗក៏គោរពមានអត្ថន័យជ្រាលជ្រៅ និងអប់រំលោក ko_vasin អោយមានកំលាំងក្រោកឈរតស៊ូឡើងវិញម្តងទៀតយ៉ាងល្អប្រសើរបំផុត។

លោក moodilok បានខមមិនថា “ភាពស្ថិតស្ថេររបស់ការងារ មិនបានស្ថិតនៅលើមនុស្សណានោះទេ តែវាស្ថិតទៅលើសមត្ថភាពដែលយើងមាន ❤️” ដែលមានន័យថាលោក ko_vasin ជាំមនុស្សមានសមត្ថភាពមានជំនាញច្រើន មិនខ្វះផ្លូវអោយបន្តដំណើរទៅមុខទៀតឡើយ ដូច្នេះកុំឈឺក្បាលជាមួយការបញ្ឈប់ ឬដ្រាម៉ានេះច្រើនពេក។
អត្ថបទដោយ សា



